iOS 6 របស់ Apple បានដាក់ឲ្យធ្វើការ
update កាលពីថ្ងៃទី 19 កញ្ញា
សម្រាប់អ្នកដែលប្រើនូវiPhone 4, 4S, 3GS និង iPad ជំនាន់ថ្មី ហើយ iPhone 5 នៅថ្ងៃទី 21 កញ្ញានេះ។ iOS 6 អាចដំណើរការបានលើគ្រប់ iDevices
តែមិនប្រាកដថាគ្រប់ឧបករណ៍ទាំងនោះអាចដំណើរការគ្រប់កម្មវិធី
ឬក៏លក្ខណៈសំខាន់ៗរបស់ប្រព័ន្ធប្រតិបត្តិការនេះឡើយ។ តួយ៉ាង នៅក្នុងទូរស័ព្ទ iPhone
3GS ដែលមានកម្មវិធីមើលផែនទី មិនអាចមើលផែនទីជាលក្ខណៈ 3D ដូចទូរស័ព្ទ iPhone 4 ឬក៏ 4S និង iPad ជំនាន់ថ្មីឡើយ
ក៏ប៉ុន្តែផែនទីបង្ហាញផ្លូវនោះមានលក្ខណៈធំជាងមុន។
ម្យ៉ាងទៀត ចំពោះកម្មវិធី Passbook ដែលជាកម្មវិធីអាចឲ្យយើងផ្ទុកនូវទិន្នន័យនានាវិញ គឺគេមិនអាចប្រើបាន ដោយហេតុថា គេមិនអាចភ្ជាប់ចូលទៅកាន់ iTunes Store បានឡើយ។ ហើយកម្មវិធី FaceTime ដើរដោយប្រព័ន្ធ 3G មិនអាចដំណើរការបាននៅលើ iPhone 3GS ឬក៏ iPhone 4 បានឡើយ។ ជាមួយគ្នានេះដែរ កម្មវិធី Siri អាចប្រើបានជាមួយនឹង iPad 3 ប៉ុន្តែមិនអាចប្រើនៅលើ iPad 2 ទេ។
ផ្ទុយទៅវិញ អតិថិជនដែលប្រើនូវ iPhone
3GS នេះ ក៏ទទួលបាននូវមុខងារពិសេសជាច្រើនបន្ទាប់ពីធ្វើការ update
ទូរស័ព្ទរបស់គេដូចទៅនឹង iDevices ផ្សេងៗទៀតផងដែរ
ដូចជា វាអាចធ្វើឲ្យថាមពលថ្មមានភាពប្រសើរជាងមុន។ ជាពិសេស កម្មវិធីទូរស័ព្ទហៅចូល
មានលក្ខណៈប្លែក ដែលពេលមានអ្នកណាម្នាក់ហៅទូរស័ព្ទមក
យើងអាចធ្វើការជ្រើសរើសទទួលទូរស័ព្ទ ចុចបិទ ឆ្លើយតបដោយប្រើជាសារ
ឬក៏គ្រាន់តែចុចប៊ូតុងដែលយើងអាចឲ្យគេទូរស័ព្ទមកពេលក្រោយ។ ការ update នេះអាចឲ្យអ្នកដែលមានភាពមមាញឹកក្នុងការងារ ហើយមិនអាចទទួលទូរស័ព្ទបាន
មានភាពងាយស្រួល។
No comments:
Post a Comment