Blogroll

Tuesday, January 24, 2012

សេវាកម្ម

សាលាបច្ចេកទេសដុន បូស្កូខេត្ត ព្រះសីហនុ មានកិត្តយស សូមជារាបជូន ដំណឹងដល់អស់លោក លោកស្រី ទាំងអស់អោយបានជ្រាបថា ចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ លោកអ្នកអាចរកជួលសេវាកម្ម នៅសាលាបច្ចេកទេសដុនបូស្កូយើងបាន ដែលមានដូចជា ការបង្កើតគេហទំព័រ រចនាឡូហ្គោ បាដា និង រចនាកាសែត ទស្សនាវដ្ដី។មិនត្រឹមតែប៉ុណ្ណោះយើងខ្ញុំក៏មានបំរើផ្នែកខាង ថតវីដេអូ (សំរាប់កម្មវិធីអាពាហ៍ពិពាហ៍ បុណ្យ និង កម្មវិធីផ្សេងៗទៀត) ថតរូបសន្លឹក
មានទទួលថតស្ពតពាណិជ្ជកម្មផ្សេងៗ និង
មានផលិតដូចជាល្ខោននិយាយ ជាពិសេស 
គឺមានស្ទីឌីយោសំរាប់ជួលទៀតផង។

ប្រសិនបើលោកអ្នកមានចំណាប់អារម្មណ៍
សូមទំនាក់ទំនងមកកាន់យើងខ្ញុំដែលមានទីតាំង ស្ថិតនៅ ក្រុម១៣ មណ្ឌល៥ សង្កាត់៤ ខណ្ឌមិត្តភាព ខេត្តព្រះសីហនុ។
រឺតាមរយះទូរស័ព្ទលេខ


០១៦ ៥២ ៥១ ៤១, 
០៩៨ ៤៤ ៣៣ ៧៦


អ៊ីម៉ែល ៖ management@www.donboscosihanoukville.org
វ៉ែបសាយ ៖ www.donboscosihanoukville.org


សូមអរគុណ!

Monday, January 23, 2012

ដំណើរទស្សនកិច្ចសិក្សារបស់សិស្សផ្នែកទំនាក់ទំនងសង្គមនឹងសារព័ត៌មាន

         កាលពីព្រឹកថ្ងៃអង្គារ ទី១៥​ ខែមេសា ឆ្នាំ២០១២កន្លងទៅនេះ មានការ ទស្សនកិច្ចសិក្សាមួយរបស់ និស្សិតផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាននៃសាលាបច្ចេកទេស
ដុន បូស្កូ ខេត្តព្រះសីហនុ នៅស្ថានីយ៍កាសែត និងទស្សនាវដ្ដីមួយចំនួនដែល ក្នុងនោះមានដូចជា មជ្ឈមណ្ឌលសារព័ត៌មានដើមអំពិល  កាសែត Cambodia Daily​ និង ស្ថានីយ៍ទស្សនាវដ្ដីធម្មជាតិ។​ ហើយនេះគឺជាលើកទី២ ហើយសំរាប់ការធ្វើទស្សនកិច្ចសិក្សា របស់សិស្សនិស្សិត ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មានតែនេះជាលើកទី១ ដែលក្រុមនិស្សិតនៃសាលាបច្ចេកទេសដុន បូស្កូ ខេត្តព្រះសីហនុបានមកទស្សនកិច្ចនៅទីនេះ។គួរបញ្ជាក់ផងដែរថា កាលពីពាក់កណ្ដាលឆ្នាំ ២០១១ការទស្សនកិច្ចលើកដំបូងរបស់ ក្រុមនិស្សិតផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាននៃសាលាបច្ចេកទេសដុនបូស្កូ ខេត្តព្រះសីហនុ គឺនៅស្ថានីទូរទស្សន៍ និងវិទ្យុ ដែលមានដូចជា ស្ថានីយ៍ទូរទស្សន៍ CTN ស្ថានីយ៍វិទ្យុជាតិ AM 918KHZ និង សា្ថនីយ៍វិទ្យុជាតិ FM 96MHZ។តែដោយលែកឆ្នាំនេះពួកគេបានមកទស្សនកិច្ចសិក្សា នៅស្ថានីយ៍កាសែត និងទស្សនាវដ្ដីវិញម្ដង។ការទស្សនកិច្ចនេះគឺមានរយះពេលមួយថ្ងៃដែល ពេលព្រឹកវេលាម៉ោង 9:00នាទីព្រឹកពួកគេបានចូលទស្សនកិច្ចនៅ មជ្ឈមណ្ឌលសារព័ត៌មានដើមអំពិល បន្ទាប់មកបានមក ស្ថានីយ៍កាសែត Cambodia Daily  និង ចុងក្រោយស្ថានីយ៍ទស្សនាវដ្ដីធម្មជាតិ។ បន្ទាប់ពីការទស្សនាកិច្ចនេះ ក្រុមនិស្សិតទាំងអស់បានប្រាប់អោយដឹងថា ពួកគេពិតជាមានភាពសប្បាយរីករាយមែនទែន ដែលបានមកទស្សកិច្ចសក្សានៅទីនេះ ហើយបន្ទាប់ពីការទស្សនកិច្ចនេះ ពួកគេបានទទួលបានបទពិសោធន៍យ៉ាងច្រើន ទាំងការរចនាកាសែត និងទស្សនាវដ្ដី។មិនត្រឹមតែប៉ុណ្ណោះ ពួកគេក៏បានទទួលនូវគំនិតល្អៗសំរាប់ការយកព័ត៌មាន និងការសរសេរព័ត៌មាន។

Thursday, January 12, 2012

ដុនបូស្កូខេត្តកែប

សាលាដុនបុស្កូខេត្តកែបត្រូវបានបង្កើតឡើង ក្នុងគោលបំណងចង់ជួយ ទៅដល់យុវជនក្រីក្រ។សាលាដុនបូស្កូខេត្តកែបមានទីតាំងស្ថិតនៅ ភូមិជ្រៃធំ ឃុំជ្រៃធំ ខេត្តកែប។សាលានេះមានផ្ទៃដី២ហិចតា និងមានអគារចំនួន៣ខ្នង និងមានសមុទ្រនៅជាប់សាលា ដែលជាទីមនោរម្យបំផុតសំរាប់ ភ្ញៀវទេសចរណ៍ហើយនៅពេលខាងមុននេះ សាលាក៏មានគំរោង សាងសង់សាលាសណ្ឋាគារ និង សាលាបច្ចេកទេសទៀតផង។ហើយនៅសាលាដុនបូស្កូខេត្តកែបក៏មានបើកបង្រៀនសិស្ស ខាងផ្នែកកាត់ដេរ(សិស្សស្រី)ហើយនៅខែតុលា ខាងមុននេះសាលាក៏ត្រៀមទទួលសិស្សផ្នែកទំនាក់ទំនងសង្គម អោយធ្វើការចូលរៀននៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១១ ខាងមុខនេះផងដែរ។សំរាប់ប្អូនៗដែលមានបំណងចង់មកសិក្សា នៅសាលាបច្ចេកទេសដុនបូស្កូខេត្តកែប សូមមកដាក់ពាក្យប្រលង នៅសាលាបច្ចេកទេសដុនបូស្កូខេត្តព្រះសីហនុ ដែលមានកាលបរិច្ឆេតដូចតទៅ៖

ត្រូវមកដាក់ពាក្យនិងសំភាសនៅថ្ងៃទី១៥​ ដល់ ថ្ងៃទី១៨ខែសីហា ឆ្នាំ២០១១
ហើយត្រូវធ្វើការប្រលងនៅថ្ងៃទី១៩ខែសីហាឆ្នាំ២០១១។សំរាប់លទ្ធផលប្រលងសាលានិង បញ្ជាក់នៅពេលក្រោយទៀត។

ចំពោះលក្ខខណ្ឌ័របស់បេក្ខាជនបេក្ខានារី ដែលត្រូវមកដាក់ពាក់ប្រលងមានដូចជា៖
ត្រូវមកជាមួយឪពុកម្ដាយ រឺអាណាព្យាបាល
ត្រូវប្រលងជាប់រឺធ្លាក់បាក់ឌុបត្រូវនាំមកនូវជាមួយរូបថត​ ៤​ X ៦ចំនួន៤សន្លឹកនិងសំបុត្រកំណើត និង សៀវភៅគ្រួសារ។
ពិតជាមានភាពក្រីក្រលំបាកពិតប្រាកដមែន។
អាស័យដ្ឋានរបស់សាលាបច្ចេកទេសដុនបូស្កូខេត្តព្រះសីហនុមានទីតាំងស្ថិតនៅមណ្ឌល៥ សង្កាត់ ៤ ខេត្តព្រះសីហនុ រឺទំនាក់ទំនងតាមទូរសព័្ទលេខ ០៣៤ ៩៣៣ ៧៦៤។
គួរបញ្ជាក់ផងដែរថា សព្វថ្ងៃនេះសាលាដុន មានទីតាំងចំនួន ៥កន្លែង នៅក្នុងប្រទេសកម្ពុជា។ដែលមានដូចជា សាលាដុនបូស្កូនៅខេត្ត បន្ទាយមានជ័យ សាលាដុនបូស្កូនៅខេត្តនៅ ខេត្តបាត់ដំបង សាលាដុនបូស្កូនៅ ភ្នំពេញ សាលាដុនបូស្កូនៅខេត្ត ព្រះសីហនុ និងសាលាដុនបូស្កូនៅខេត្តកែប។

ចូលរួមផ្ដល់មតិ

 
Flashy Christmas Tree