Blogroll

Friday, September 28, 2012

ងាកមកមើលទូរស័ព្ទ HTC Desire v ម៉ូដែលថ្មីមួយនេះតិចមើល

លក្ខណៈទូរទៅ
          HTC  Desire v គឺជាផលិតផលម៉ូដែលថ្មីជំនាន់ចុងក្រោយបង្អស់របស់ក្រុមហ៊ុន HTC ហើយវាក៏ជាប្រភេទទូរស័ព្ទ Smartphone មួយដែលអាចប្រើប្រាស់ស៊ីមកាត 2 នៅក្នុងទូរស័ព្ទតែមួយ និងជាតួអង្គដ៏សំខាន់របស់ប្រតិបត្តិការ Android ផងដែរ។ តាមគុណសម្បត្តិ និងរូបរាងដ៏គួរឲ្យទាក់ទាញរបស់វា បានធ្វើឲ្យបណ្ដាក្រុមហ៊ុន Smartphone មួយចំនួន និងអតិថិជនជាច្រើន បានងាកមកចាប់អារម្មណ៍ នឹងទូរស័ព្ទម៉ូដែលថ្មីមួយនេះ ព្រោះវាមានលក្ខណៈពិសេសច្រើនយ៉ាងដូចជា អាចប្រើប្រាស់ជាមួយស៊ីមកាត 2 ដំណើរការជាមួយប្រព័ន្ធប្រតិបត្តិការ Android ICS Sense UI មានអង្គប្រតិបត្តិការ 1.5GHz Cortex-A5 និងកម្មវិធីអ៊ីនធើណែត (Web Brower) គាំទ្រកូដ HTML, HTML5​ និងកម្មវិធី Flash ផងដែរ។ បន្ថែមលើសពីនេះ ក្ដាចុចសម្រាប់វាយតួរអក្សរ (virtual on-screen keyboard) គឺមានភាពងាយស្រួលក្នុងការវាយ ដោយសារតួអក្សរមានគម្លាតឆ្ងាយពីគ្នា ធ្វើឲ្យការវាយមិនច្របូកច្របល់។ មិនត្រឹមតែប៉ុណ្ណោះ ចំពោះមុខងារនៃដូរតន្រ្តីវិញ គឺកាន់តែពិសេសថែមទៀតព្រោះវាមានសម្លេងលឺច្បាស់ ពិរោះ​រណ្ដំ ហើយលោកអ្នកក៏អាចធ្វើការកែប្រែចង្វាក់ភ្លេង ទៅតាមដែលលោកអ្នកពេញចិត្ត។
            ចំពោះថ្មរបស់វា គឺមានថាមពលកាន់តែប្រសើរជាងម៉ូដែលមុនៗ ដែលថាមពលថ្ម 1650 មីលីអំពែម៉ោង ចំពោះការប្រើប្រាស់ភ្ជាប់ទៅកាន់ បណ្ដាញអ៊ីនធើណែត និងចាក់ចម្រៀងអាចបានរហូតដល់ 1 ថ្ងៃកន្លះ (តែប្រសិនបើលោកអ្នកប្រើប្រាស់ដោយសន្សំសំចៃ អាចបានរហូតដល់ 2 ទៅ 3 ថ្ងៃ) ។

ការរចនា និងអេក្រង់
HTC Desire V គឺជាទូរស័ព្ទ ម៉ូដែលថ្មីតែមួយគត់ ដែលបានរចនាឡើងអាចប្រើប្រាស់ជាមួយស៊ីមកាត 2 នៅក្នុងទូរស័ព្ទដៃតែមួយ ដែលមានរូបរាងស្រស់ស្អាតគួរឲ្យទាក់ទាញ ជាមួយនឹងសម្បកហ៊ុមព័ទ្ធខាងក្រៅដែលផលិតឡើងពីប្លាសស្ទិក និងអាលុយមីញ៉ូមយ៉ាងរឹងមាំ ដែលធននឹងការកកិតនៅគ្រប់កាលៈទេសៈ ធ្វើឲ្យលោកអ្នកកាន់តែមានទំនុកចិត្តក្នុងការប្រើប្រាស់ ហើយវាមានទំហំ 4 អ៊ីង និងទម្ងន់ 114 ក្រាម។ នៅផ្នែកខាងលើនៃទូរស័ព្ទម៉ូដែលថ្មីនេះ មានបំពាក់ប៊ូតុង Power/Lock ដែលមានរាងយ៉ាងស្រស់ស្អាតគួរឲ្យចាប់អារម្មណ៍ ហើយនៅខាងស្ដាំមានប៊ូតុងសម្លេង និងនៅផ្នែកខាងឆ្វេងមានរន្ធសម្រាប់សាកថ្ម។ រីឯអេក្រង់វិញ គឺមានពន្លឺក្រហ្វិកភ្លឺថ្លាច្បាស់ល្អ និងងាយស្រួលក្នុងការ Touch ថែមទៀតផង ហើយនៅក្របមុខនៃអេក្រង់មានបំពាក់នូវបន្ទះរឹងម្យ៉ាង ដើម្បីការពារផ្ទៃអេក្រង់ពីការកោសឆ្កូតផ្សេងៗផងដែរ។

កាមេរ៉ា និងកម្មវិធីថតវីដេអូ
នៅផ្នែកខាងក្រោយនៃទូរស័ព្ទ HTC Desire V ម៉ូដែលថ្មីនេះ មានបំពាក់កាមេរ៉ាទំហំ 5 មេហ្គាភិចសែល និងពន្លឺ Flash ដ៏ល្អឥតខ្ចោះ ដែលអាចប្រើប្រាស់បានមិនថាទីភ្លឺ ឬទីងងឹតឡើយ រួមជាមួយរាងរៅយ៉ាងស្រស់ស្អាតរបស់វា ពិតជាធ្វើឲ្យលោកអ្នកកាន់តែពេញចិត្ត។ មិនត្រឹមតែប៉ុណ្ណោះ ចំពោះការថតជាវីដេអូគឺមានភាពច្បាស់ល្អ និងអាចព្រីកពង្រួមបានយ៉ាងងាយស្រួល។ លើពីនេះទៅទៀត វាមានសមត្ថភាពអាច focus ទៅលើចំនុច ដែលលោកអ្នកចង់ថតបានថែមទៀតផង។
ប្រព័ន្ធប្រតិបត្តិការ Android ICS Sense UI
            ទូរស័ព្ទ HTC Desire V ម៉ូដែលថ្មីនេះ គឺត្រូវបានបង្កើតឡើងដាក់ឲ្យដំណើរជាមួយនឹងប្រព័ន្ធប្រតិបត្តិការ Android ICS Sense UI ដែលយើងអាចនិយាយបានថា គឺជាប្រភេទ Version ជំនាន់ថ្មីមួយដែលកំពុងមានការពេញនិយមក្នុងការប្រើប្រាស់ និងមានគុណសម្បត្តិច្រើនយ៉ាង ថែមទៀតផង។ នៅពេលខ្លះប្រសិនបើលោកអ្នកបើកដំណើរការកម្មវិធីលើសពី 10 ឡើងទៅនៅក្នុងពេលតែមួយនោះ វាអាចនឹងអាចបណ្ដាលឲ្យទូរស័ព្ទមានដំណើរការយឺតយ៉ាវផងដែរ។ ប៉ុន្ដែ វាមិនបានចោទជាបញ្ហាធ្ងន់ធ្ងរនោះទេ ជាមួយនឹងអង្គចងចាំ Cortex-A5 ទំហំ 1GHz និង Adreno 200 បានធ្វើប្រតិបត្តិការយ៉ាងសកម្មដើម្បីដោះស្រាយនឹងបញ្ហាទាំងអស់នេះ បូករួមទាំងប្រតិបត្តិការរបស់ Android ដែលមាននៅក្នុងទូរស័ព្ទផងដែរ។
មុខងារ Dual-SIM
លោកអ្នកអាចប្រើប្រាស់ស៊ីមកាត 2 ក្នុងទូរស័ព្ទតែមួយបានយ៉ាងងាយស្រួល ហើយអាចភ្ចាប់ប្រព័ន្ធអ៊ីនធើណែត ជាមួយនឹងស៊ីមកាតទាំងពីរបានផងដែរ ដោយជ្រើសរើសយកស៊ីមកាតទី 1 សម្រាប់ភ្ជាប់ទៅកាន់ប្រព័ន្ធអ៊ីនធើណែត 3G ឬស៊ីមកាតទី 2 សម្រាប់ភ្ជាប់ប្រព័ន្ធអ៊ីនធើណែត EDGE ទៅតាមតម្រូវការប្រើប្រាស់របស់លោកអ្នក។ ម្យ៉ាងវិញទៀត លោកអ្នកអាចធ្វើការហៅចេញ ហៅចូល និងផ្ញើសារបានយ៉ាងងាយស្រួលផងដែរ។ នៅខណៈដែលស៊ីមកាតមួយណាមានការហៅចូលមក នោះស៊ីមកាតមួយផ្សេងទៀត នឹងត្រូវស្ថិតនៅក្នុងប្រព័ន្ធរងចាំ។

កម្មវិធីអ៊ីនធើណែត
                ជាមួយនឹងទំហំ RAM 512 MB និងទំហំអេក្រង់ 480 x 800 ភិចសែល បានធ្វើឲ្យការប្រើប្រាស់អ៊ីនធើណែត កាន់តែមានភាពងាយស្រួល និងលឿនរហ័សទាន់ចិត្ត។ លើសពីនេះទៀត ចំពោះការពង្រីកពង្រួមរូបភាព និងអក្សរដែលមាននៅលើវ៉ិបសាយ គឺមានសភាពច្បាស់ល្អ មិនមានការរអាក់រអួល ឬព្រាលខ្លាំងឡើយ។ មិនត្រឹមតែប៉ុណ្ណោះ វាក៏គាំទ្រជាមួយនឹង HTML, HTML5 និងកម្មវិធី Flash ដែលមានៅលើវ៉ិបសាយផងដែរ។ លោកអ្នកអាចជ្រើសរើសនូវប្រភេទកម្មវិធីអ៊ីនធើណែត(Web Browser) ណាមួយក៏បានដើម្បីយកមកប្រើប្រាស់ ទៅតាមដែលលោកអ្នកចង់បានដែលមានដូចជា Opera, Safari, Mozilla Firefox, Google Chrome, ... ។ .
តន្ត្រី និងវិទ្យុ FM
          ចំពោះមុខងារផ្នែកតន្ដ្រី និងវិទ្យុ FM វិញ គឺកាន់តែឡូយ លោកអ្នកអាចកម្សាន្ដអារម្មណ៍ជាមួយនឹងដូរតន្រ្តីបានកាន់តែងាយស្រួល តាមរយៈសម្លេងយ៉ាងពិរោះ ស្រទន់រណ្ដំដួងចិត្ត ធ្វើឲ្យលោកអ្នកបំបាត់អស់រាល់ទុកកង្វល់ផ្សេងៗ។ បន្ថែមលើសពីនេះ លោកអ្នកក៏អាចរៀបចំ ចង្វាក់ភ្លេងនៃបទចម្រៀងនីមួយ​ៗ ទៅតាមការនិយមពេញចិត្តរបស់ខ្លួនផងដែរ ដែលមានដូចជា Pop, Bass, Classic, Rock, ... ល ។ រីឯវិទ្យុ FM ដែលមាន RDS (Radio Data System) គឺដំណើរការបានយ៉ាងល្អទៅតាមតំបន់នីមួយៗ តាមរយៈកម្រិតនៃប្រេកង់។ 
លក្ខណៈសម្បត្តិសំខាន់ៗ
            ប្រព័ន្ធប្រតិបត្តិការៈ Android 4.0 ICS (Sense UI v4.0)
            ប្រព័ន្ធៈ   2G (GSM 850 / 900 / 1800 / 1900 - SIM1
                                     GSM 900 / 1800 / 1900 - SIM 2)
              3G (HSDPA 900 / 2100 SIM 1)
                        WiFi, WiFi hotspot, Bluetooth v3.0, MicroUSB v2.0
            ប្រភេទអេក្រង់ៈ Capacitive Touchscreen, 16M colors
            ទំហំអេក្រង់ៈ 4.0 អ៊ីង (480 x 800 ភិចសែល)
            អង្គប្រតិបត្តិ: 1.5 GHz Cortex-A5
            មេម៉ូរីខាងក្នុងៈ 4 GB និង 512 MB (RAM)
            មេម៉ូរីខាងក្រៅៈ ប្រភេទ MicroSD អាចទ្រទ្រង់ដល់ 32 GB
            វិទ្យុៈ មាន Stereo FM – RDS
            កម្មវិធីកែសម្រួលសម្លេងៈ Beats audio
            Browser: គាំទ្រ HTML, HTML5, Flash
            ទំហំៈ 118.5 x 62.3 x 9.3 មីលីម៉ែត្រ
            ទម្ងន់ៈ 114 ក្រាម
            កាមេរ៉ាក្រោយៈ មេហ្គាភិសែល LCD Flash, Auto-focus
            (2592 x 1944 ភិចសែល)
            កាមេរ៉ាមុខៈ គ្មាន
            ឧបករណ៍វាសស្ទង់ៈ Accelerometer, Proximity, Compass, Voice commands
            ប្រភេទថ្មៈ Li-Ion 1650 mAh

No comments:

Post a Comment

ចូលរួមផ្ដល់មតិ

 
Flashy Christmas Tree