Blogroll

Saturday, May 25, 2013

Samsung AllShare Cast Dongle អ្នកឯកទេសចែកចាយទិន្នន័យក្នុងទូរស័ព្ទដៃទៅកាន់ទូរទស្សន៍

នេះគឺជាឧបករណ៍ថ្មីមួយទៀតដែលត្រូវបានផលិតឡើងដោយក្រុមហ៊ុន Samsung ដែលវាមាន មុខងារជួយចែករំលែករាល់ទិន្នន័យ ក្នុងទូរស័ព្ទ ដូចជារូបភាព វីដេអូ លេងហ្គេម និងប្រើប្រាស់ អ៊ិនធើណែត ឱ្យបង្ហាញទៅលើផ្ទៃអេក្រង់ទូរស័ព្ទ LCD បានយ៉ាងច្បាស់ល្អ ដែលវាមាន លក្ខណៈ ស្រដៀងនឹង Airplay អញ្ចឹងដែរ។ ដោយឡែកចំពោះឧបករណ៍នេះវិញ អាចឱ្យលោកអ្នកភ្ជាប់ ទូរស័ព្ទជាមួយទូរទស្សន៍ តាមរយៈឌុយដោត ប្រភេទ HDTV ឬ HDMI ជាមួយមុខងារ Samsung WI-FI All-Share Cast Hub ដែលមានសម្រាប់តែនៅលើទូរស័ព្ទ Samsung Galaxy S IV, Galaxy S III, Galaxy Note II និង Galaxy Note 10.1 ជាដើម៕
រកជាវាបានតាមរយៈ Tel: 023​​ 6666 189

Thursday, March 21, 2013

ស្រោម iPad mini ដែលសាកសមបំផុតសម្រាប់យុវតីសម័យថ្មី

នេះគឺជាស្រោមការពារ iPad mini ថ្មីមួយ ដែលមានពណ៌ស៊ីជម្ពូ ស្រស់ឆើតឆាយ និងមានរូបកូនឆ្មា Hello Kitty យ៉ាងស្រស់ស្អាត គួរឱ្យស្រឡាញ់ ដែលត្រូវបានរចនាឡើងសាកសម សម្រាប់យុវតីសម័យថ្មី។ លើសពីនេះ វាក៏មានសមត្ថភាពអាចការពារ ពីការកោសឆ្កូត ឬធ្លាក់ពីទីខ្ពស់ បានមួយកម្រិតផងដែរ។ ពិសេសជាងនេះទៀត សម្រាប់មិត្តៗនារី នៅពេលបានប្រើប្រាស់ស្រោមការពារមួយនេះជាមួយឧបករណ៍ iPad min របស់ខ្លួនហើយ គឺពិតជាឡូយ ហាក់បីដូចកំពុងបង្ហាញនូវភាពទាន់សម័យ ទៅកាន់មនុស្សជុំវិញខ្លួនអញ្ចឹងដែរ៕

ដោយ ក.ល័ក្ខណា
រកជាវបានតាមរៈទូរស័ព្ទលេខ 093 98 18 41

Tuesday, February 26, 2013

រាងស្អាតគួរឱ្យស្រឡាញ់ និងពោរពេញដោយសមត្ថភាព Egg speaker for iPhone

មកដល់ថ្មីទៀតហើយ ជាមួយឧបករណ៍បំពងសំឡេងម៉ូដែលថ្មី សម្រាប់ប្រើប្រាស់ជាមួយទូរស័ព្ទ iPhone គ្រប់ម៉ូដែល ដែលវាមានរូបរាង ស្រស់សង្ហា តូចច្រឡឹង និងមានសំឡេងឮពីរោះរណ្ដំ។ ឧបករណ៍បំពងសំឡេងមួយនេះ ត្រូវបានផលិតឡើងជាមួយបច្ចេកវិជ្ជាសំឡេងស្ដង់ដា ឮច្បាស់ល្អ មិនច្របូកច្របល់ ហើយវាមានច្រើនពណ៍ស្រស់ឆើតឆាយសម្រាប់ឱ្យជ្រើសរើស​ប្រើប្រាស់ជាមួយទូរស័ព្ទ iPhone របស់លោកអ្នកផងដែរ។ លើសពីនេះ វាមាមាឌតូច ងាយស្រួលក្នុងការទុកដាក់ក្នុងកាតាប ឬកាបូបយកតាមខ្លួនទៅគ្រប់ទីកន្លែង។

Saturday, February 23, 2013

តើ Facebook អាចជួយឱ្យអ្នកក្លាយជាតារាល្បីមែនឬ?

Facebook គឺជាគេហទំព័របណ្ដាញសង្គមមួយដែលអាចឱ្យមនុស្សជាច្រើន លើសកលលោកអាចធ្វើការទំនាក់ទំនងគ្នា យ៉ាងជិតស្និតមួយ តាមរយៈការបង្ហោះ រូបភាព វិដេអូ សរសេរសារជាអក្សរ និងសារជាវីដេអូជាដើម។ តែក្នុងកំឡុងពេលថ្មីនេះ គេសង្កេតឃើញថា មានអ្នកប្រើប្រាស់ Facebook ជាច្រើន បានបង្ហោះនូវវីដេអូយ៉ាងច្រើន តួយ៉ាងដូចជាវីដេអូចចម្រៀងដែលច្រៀង ដោយខ្លួនឯងជាដើម។ ជាមួយគ្នានេះ ក៏មាននារីវ័យក្មេងម្នាក់ដែលមានឈ្មោះ នៅក្នុង​ Facebook គឺ Oun phea បានថតបទចម្រៀងដោយខ្លួនឯងជាច្រើនបទ តាមរយៈកាមេរ៉ាទូរស័ព្ទដៃ ជាមួយនឹងទឹកដមសំនៀង ពីរោះពិតៗ និងមានការពេញចិត្ត ចុច Like, Comment និង Share ពីសំណាក់អ្នកដែលបានទស្សនាជាច្រើនពាន់នាក់។ ដូច្នេះ តើប្រិយមិត្តគិតយ៉ាងណាដែរ ពីបញ្ហានេះ ? តើ Facebook អាចធ្វើឱ្យអ្នកដែលលេងបានល្បី  មែនហ៎?

បញ្ចេញមតិនៅទីនេះ


Thursday, February 21, 2013

ឆ្ពោះទៅរកវឌ្ឍនភាព និងភាពទាន់សម័យ ជាមួយទូរស័ព្ទ Samsung Galaxy Grand I9082

ទូរស័ព្ទ Samsung Galaxy Grand I9082 ត្រូវបានរចនាឡើងជាមួយ នឹងរូបរាងដ៏ល្អឥតខ្ចោះ ទាំងសោភ័ណភាពខាងក្រៅ និងសមត្ថភាពខាងក្នុង ដែលវាគឺជាទីគាប់ចិត្ត សម្រាប់ អ្នកប្រើប្រាស់ផងដែរ។ បើយើងធ្វើការប្រៀបធៀបទូរស័ព្ទម៉ូដែលថ្មីនេះ ជាមួយនឹងទូរស័ព្ទ Samsung Galaxy Note II ឃើញថា វាគឺមានរូបរាងស្រដៀងគ្នា ដែលយើងអាចនិយាយបានថា ទូរស័ព្ទ Samsung Galaxy Grand I9082 គឺជាប្អូនពៅមួយទៀតបន្ទាប់ពី Galaxy Note II ។ ប៉ុន្ដែ បើយើងក្រឡេកមើលទៅលើទំហំអេក្រង់រវាងទូរស័ព្ទទាំងពីរនេះ​ ឃើញថា Samsung Galaxy Grand I9082 គឺមានទំហំតូចជាង Galaxy Note II ត្រឹមតែ​​ 0.5 អ៊ីងប៉ុណ្ណោះ។ ចំណែកឯអេក្រង់វិញ គឺត្រូវបានបំពាក់ជាមួយ កញ្ចក់ប្រភេទ ស្ដង់ដា TFT LCD ដែលមានសភាពភ្លឺរលើបរលោង និងមានពន្លឺពណ៌បែបធម្មជាតិ ពិសេសគឺងាយស្រួលក្នុងការចុចប៉ះបញ្ជា ថែមទៀតផង។ បន្ថែមពីនេះ វាត្រូវបានដំណើរការជាមួយប្រព័ន្ធប្រតិបត្តិការ Android v4.1.2 (Jelly Bean) ដែលជាប្រព័ន្ធប្រតិបត្តិការជំនាន់ ចុងក្រោយបង្អស់របស់ Android ហេតុនេះហើយ វាបានធ្វើឱ្យទូរស័ព្ទ Smartphone មួយនេះ អាចដំណើរការបាន គ្រប់កម្មវិធី និងហ្គេមគ្រប់ប្រភេទ ទាំងអស់ រូមទាំងប្រភេទ Full HD និង 3D ផងដែរ។ បន្ថែមពីនេះ វាបានភ្ជាប់ជាមួយនូវមុខងារ ពិសេសៗ ជាច្រើន ដូចជា Direct Call អាចឱ្យលោក អ្នកហៅទូរស័ព្ទទៅកាន់នរណាម្នាក់បាន ដោយមិនចាំបាច់ចុចលើប៊ូតុងដើម្បី Call ឡើយ ដោយគ្រាន់តែចុច Select លើលេខទូរស័ព្ទ ដែលចង់ហៅទៅ រួចលើកទូរស័ព្ទមកដាក់ជាប់នឹងត្រចៀក ភ្លាមនោះវានឹងហៅទៅកាន់លេខនោះ ដោយស្វ័យប្រវត្តតែម្ដង។​ ក្រៅពីនេះ វានៅមានមុខងារផ្សេងទៀត តួយ៉ាងដូចជា S Vice, Smart alert, All Share Play និង Game Hub ជាដើម។ល។
ល្អប្រសើរសម្រាប់៖
 > ការទំនាក់ទំនងៈ ជាទូរស័ព្ទដែលអាចប្រើប្រាស់បានស៊ីមពីរ និងប្ដូរស៊ីមដោយមិនចាំបាច់បិទទូរស័ព្ទឡើយ។
 > ភាពទាន់សម័យៈ ជាទូរស័ព្ទម៉ូដែលថ្មី និងភ្ជាប់មកជាមួយមុខងារពិសេសៗក្នុងការប្រើប្រាស់
 > ថាមពលថ្មៈ ប្រើប្រាស់ជាមួយថ្មប្រភេទ Li-Ion កម្លាំង 2100 mAh អាចធានាក្នុងការប្រើប្រាស់ក្នុងរយៈពេលយូរ។
ការកម្សាន្ដៈ ដំណើរការជាមួយប្រព័ន្ធប្រតិបត្តិការ Android v4.1.2 (Jelly Bean) អាចប្រើប្រាស់បានច្រើនកម្មវិធី   និងហ្គេមថ្មីៗ។
លក្ខណសម្បត្តិសំខាន់ៗ៖
ប្រព័ន្ធប្រតិបត្តិការៈ Android v4.1.2 (Jelly Bean)
ប្រព័ន្ធៈ 2G (GSM 850 / 900 / 1800 / 1900 – SIM 1 & SIM 2)
3G (HSDPA 850 / 1900 / 2100 – SIM 1 only)
(HSDPA 900 / 1900 / 2100 – SIM 1 only)
Wi-Fi (Wi-Fi 802.11 a/b/g/n, dual-band, Wi-Fi hotspot, Bluetooth v4 with A2DP)
ប្រភេទអេក្រង់ៈ Capacitive Touchscreen, 16M colors
ទំហំអេក្រង់ៈ 5 អ៊ីង (480 x 800 ភិចសែល)
SIM Card: ស៊ីមកាត 2
CPU : Dual-core 1.2 GHz
RAM : 1 GB
Memory ខាងក្នុងៈ 8 GB
Memory ខាងក្រៅៈ ប្រភេទ MicroSD អាចបន្ថែមបានដល់ 64 GB
ទំហំៈ 143.5 x 76.9 x 9.6 មីល្លីម៉ែត្រ
ទម្ងន់ៈ 162 ក្រាម
កាមេរ៉ាក្រោយៈ 8 មេហ្គាភិសែល LED Flash, Auto-focus 3264 x 2448 ភិចសែល
កាមេរ៉ាមុខៈ 2 មេហ្គាភិសែល
វិទ្យុៈ Radio FM
ថតវីដេអូៈ ទំហំ Full HD 1080p@30fps
ឧបករណ៍វាស់ស្ទង់ៈ Accelerometer, Gyro, Proximity, Compass
ប្រភេទថ្មៈ Li-Ion 2100 mAh
រយៈពេលទុកចោលៈ អាចដល់ 440 ម៉ោង
រយៈពេលនិយាយៈ អាចដល់ 10 ម៉ោង 10 នាទី

Wednesday, January 23, 2013

បេសកកម្មការពារភពផែនដីដ៏មហាគ្រោះថ្នាក់ Marvel: Avengers Alliance

Avengers Alliance គឺជាហ្គេមប្រយុទ្ធប្រហារថ្មីមួយ ដែលបានប្រមូលផ្ដុំនូវកំពូលអ្នកប្រយុទ្ធដ៏ល្បីឈ្មោះដូចជា កំពូលមនុស្សពីងពាង (Spider Man) កំពូលមនុស្សឆ្អឹងដែក​ (X-Man) និង S.H.I.E.L.D និងកំពូលអ្នកប្រយុទ្ធជាច្រើនរូបទៀត ដែលត្រៀមនឹងចូលខ្លួនមកជួយលោកអ្នក គ្រប់ពេលវេលា។ ភារកិច្ចរបស់លោកអ្នកនៅក្នុងហ្គេមនេះ គឺត្រូវធ្វើយ៉ាងណារារាំងគម្រោងការដ៏អាក្រក់ របស់ពួកមនុស្សកំណាច Loki និង Dr. Doom ដែលត្រៀមនឹងបំផ្លាញភពផែនដីឱ្យវិនាសអន្តរាយ។ 
វាមិនមែនជាការងាយស្រួលប៉ុន្មានទេ ក្នុងប្រតិបត្តិការដ៏គ្រោះថ្នាក់នេះ ប៉ុន្ដែ សូមលោកអ្នក មិនចាំបាច់ភ័យបារម្ភអ្វីឡើយ ព្រោះកំពូលអ្នកប្រយុទ្ធយើង នឹងរងចាំជួយរូបអ្នកគ្រប់ពេលវេលា។ ដូច្នេះ តើបេសកកម្មនេះ អាចសម្រេច ឬក៏យ៉ាង ណាគឺមានតែរងចាំមើលថ្វីដៃរបស់លោកអ្នកហើយ។

លេងលើម៉ាស៊ីន : PC, Mac
ប្រភេទហ្គេម : ប្រយុទ្ធ
ចេញផ្សាយដោយ : Playdom
ផលិតដោយ : Playdom
បញ្ជាក់ៈ អាចលេងបានសម្រាប់អ្នកដែល​មានគណនី Facebook តែប៉ុណ្ណោះ។

ហ្គេមម៉ាស៊ីនថ្មីៗ សន្ទុះផ្លែដាវកំពូលអ្នកក្លាហានសេ្នហាទឹកដី Age of Wushu

លោកអ្នកធ្លាប់តែបានទស្សនានូវឈុតឆាកប្រយុទ្ធដ៏អស្ចារ្យក្នុងខ្សែភាពយន្ដបុរាណចិន ជាមួយនឹងតួរអង្គសុទ្ធសឹងជាអ្នកមានក្បាច់គុណ ខ្លាំងពូកែ ចេះសម្រាលខ្លួនពីលើដំបូលផ្ទះ ព្រមទាំងចេះគុណដាវ ដំបង និងលំពែងសព្វគ្រប់ទាំងអស់​ ដែលមើលទៅពិតជាគួរឱ្យជាជក់ចិត្តណាស់។ ប៉ុន្ដែក្នុងពេលនេះ លោកអ្នកក៏អាចចូលរួមប្រយុទ្ធបញ្ចេញថ្វីដៃដូចនៅក្នុងឆាកប្រយុទ្ធនោះអញ្ចឹងដែរ ដោយគ្រាន់តែលោកអ្នកចូលរួម លេងកម្សាន្ដ ជាមួយនឹងហ្គេម Age of Wushu ។ 
ជាមួយនឹងហ្គេមថ្មីនេះ លោកអ្នកនឹងបានកម្សាន្ដអារម្មណ៍កាន់តែរីករាយ ជាមួយក្រាហ្វិកលក្ខណៈ 3D ច្បាស់ដូច ពិតៗគ្រប់សកម្មភាពលេងទាំងអស់ និងអនុញ្ញាតិឱ្យលេងជាក្រុម (online) ឬលេងម្នាក់ឯង (offline) ក៏បាន ដោយអ្នកលេងត្រូវដើរ តួជាអ្នកកំពូល អ្នកប្រយុទ្ធ ដ៏អង់អាចក្លាហាន ដើម្បីចូលទៅកម្ចាត់ពួកខ្មាំងសត្រូវដែលបានចូលមកលុកលុយក្នុងទឹកដីរបស់ខ្លួន។ ដូច្នេះ តើលោកអ្នកបានត្រៀមខ្លួន ហើយឬនៅ?   

លេងលើម៉ាស៊ីន : PC
ប្រភេទហ្គេម : សកម្មភាព
ចេញផ្សាយដោយ : Snail Game
ផលិតដោយ : Snail Game ចេញផ្សាយ : 12 កុម្ភៈ 2013

Monday, January 21, 2013

វីដេអូសំណើច៖ និស្សិតម្នាក់ប្រើសំឡេងផោមជាសញ្ញានៅពេលប្រលង

នេះគឺជាវីដេអូដ៏គួរឱ្យអស់សំណើចមួយរបស់សិស្សនិស្សិតក្នុងថា្នក់រៀនមួយដែលពួកគេប្រើសំឡេងផោមជាសញ្ញានៅពេលប្រលង តែលទ្ធផលចុងក្រោយពិតជាពិបាកនឹងទទួលយកណាស់។ បន្ទាប់ពីទស្សនាហើយ តើប្រិយមិត្តអ្នកអាន គិតយ៉ាងដែរ? ប្រសិនបើជារូបអ្នក តើអាចធ្វើបានទេ?

ទស្សនាខ្សែភាពយន្ដបែប 3D គ្មានដែនកំណត់ជាមួយ Tablet Gadmei T863 3D

ឥឡូវនេះ លោកអ្នកមិនចាំបាច់ចំណាយពេលវេលា និងថវិកា ដើម្បីចូលមើលខ្សែភាពយន្ដបែប 3D នៅតាមរោងកុនផ្សេងៗទៀតឡើយ។ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អ្នកប្រើប្រាស់ និងប្រិយមិត្តអ្នកអានរបស់របស់ទស្សនាវដ្ដី ទូរស័ព្ទ យើងខ្ញុំសូមណែនាំនូវប្រភេទ Tablet ម៉ូដែលថ្មី មួយ ដែលអាចឱ្យលោកអ្នកកម្សាន្ដអារម្មណ៍ កាន់តែអស្ចារ្យជាមួយនឹង ការទស្សនាខ្សែវីដេអូបែប 3D ដោយមិនចាំបាច់ពាក់វ៉ែនតា 3D ក៏បាន។ ជាមួយនឹងឧបករណ៍ Tablet ថ្មីនេះ វាត្រូវបានរចនាឡើងជាមួយនឹងរូបរាង និងសមត្ថភាពពិសេសៗជាច្រើន សម្រាប់បម្រើជូននូវសេចក្ដីត្រូវការ របស់អ្នកប្រើប្រាស់គ្រប់រូប។ ដូច្នេះ ដើម្បីជ្រាបច្បាស់ពី រូបរាង និងសមត្ថភាពរបស់វាមានអ្វីខ្លះនោះ សូមតាមដានជាមួយទស្សនាវដ្ដី ទូរស័ព្ទ ដូចតទៅ៖
1-ការរចនា 
Tablet ម៉ូដែលថ្មីនេះ ត្រូវបានរចនាឡើងជាមួយរូបរាងយ៉ាងស្រស់ស្អាត និងសាកសមបំផុតសម្រាប់ស្រទាប់មនុស្សគ្រប់វ័យ ដោយវាមាន ទំហំសមល្មមងាយស្រួលក្នុងការកាន់ជាប់នឹងដៃ។ ចំណែកតួខ្លួនរបស់វាខាងក្រោយត្រូវបានផលិតឡើងពីប្រភេទជ័រម្យ៉ាងរឹង​ ភ្លឺរលោង និងធន់ពីការ កោសឆ្កូតទៀតផង។ បើយើងពិនិត្យមើលទៅលើផ្ទៃមុខនៃអេក្រង់វិញ គឺត្រូវាបានផលិតឡើងជាមួយផ្ទៃកញ្ចក់រាបស្មើ និងគ្មានសញ្ញាប៊ូតុងអ្វីនៅ លើនោះឡើយ តែអ្វីដែលពិសេស គឺអាក្រង់របស់ត្រូវបានបំពាក់ដោយកញ្ចក់ប្រភេទ 3D ដែល ជាបច្ចេកវិជ្ជាថ្មីមួយសម្រាប់ ឧបករណ៍ប្រភេទ Tablet ដែលមិនធ្លាប់មានពីមុនមក។
2- អេក្រង់ 
អេក្រង់របស់ Tablet ជំនាន់ថ្មីមួយនេះ គឺត្រូវបានផលិតឡើងយ៉ាងពិសេសជាមួយបច្ចេកវិជ្ជាថ្មីបំផុតសម្រាប់ឧបករណ៍ប្រភេទ Tablet ដែលយើងមិនធ្លាប់បានជួបពីមុន ដោយវាបាននូវបំពាក់បច្ចេកវិជ្ជា 3D ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចទស្សនារាល់ឯកសារវីដេអូប្រភេទ 3D បានយ៉ាងច្បាស់ល្អ ដោយរំលេចឡើងនូវរូបភាព និងសកម្មភាពពិតៗ និងមិនចាំបាច់ពាក់វ៉ែនតា 3D ក៏បាន។ លើសពីនេះ អេក្រង់របស់វាមានពន្លឺភ្លឺ និងមានពណ៌ក្រាហ្វិកច្បាស់ល្អ ហើយក៏ងាយស្រួលក្នុងការចុចប៉ះថែមទៀតផង។
3- សមត្ថភាព Hardware 
ក្រៅពីមានរូបរាងដ៏គួរឱ្យទាក់ទាញ និងសមត្ថភាពអេក្រង់ប្រភេទ 3D ហើយនោះ វាក៏មានសមត្ថភាព Hardware មិនធម្មតាដែរ ដោយវាត្រូវបានដំណើរការជាមួយ CPU ប្រភេទ Coretex-A9 ល្បឿន 1GHz និង GPU ប្រភេទ Mali 400 ដែលបានជម្រុញឱ្យល្បឿននៃ ការប្រើប្រាស់កាន់តែលឿនរហ័សទាន់ចិត្ត។ បន្ថែមពីនេះ វាក៏មានថាមពលថ្មខ្លាំង កម្លំាង 5000 mAh ដែលអាចឱ្យអ្នកប្រើប្រាស់បន្ដការប្រើប្រាស់ អ៊ិនធើណែត លេងហ្គេម ស្ដាប់តន្ត្រី និងទស្សនាវីដេអូបានកាន់តែយូរផងដែរ។
4- ប្រព័ន្ធប្រតិបត្តិការ Android ICS v4.0 
ប្រព័ន្ធប្រតិបត្តិការ Android ICS v4.0 គឺជាប្រព័ន្ធប្រតិបត្តិការថ្មីមួយដែលកំពុងទទួលបានការពេញនិយមប្រើប្រាស់ពីសំណាកពពួក ទូរស័ព្ទ Smartphone និង Tablet ផងដែរ។ ជាមួយប្រព័ន្ធប្រតិបត្តិការនេះ វាមានសមត្ថភាពជំនួយឱ្យឧបករណ៍ Tablet របស់លោកអ្នកអាច ដំណើរការ ជាមួយកម្មវិធី និងហ្គេមជាច្រើន ទាំង Full HD និង 3D ដោយផ្ដល់នូវទំនុកចិត្ត និងគ្មានភាពរអាក់រអួលក្នុងពេលប្រើប្រាស់នោះឡើយ។ ក្រៅពីនេះ វាក៏មានផ្ដល់នូវប្រភេទ Widget ប្លែកៗស្រស់ស្អាត ដែលបានភ្ជាប់មករួចជាស្រាច់ជាមួយនឹងឧបករណ៍ Tablet នោះផងដែរ។ ដូច្នេះ លោកអ្នកនឹងបានកម្សាន្ដអារម្មណ៍កាន់តែជាមួយរីករាយជាមួយឧបករណ៍ Tablet របស់លោកអ្នកតាមរយៈប្រព័ន្ធប្រតិបត្តិការមួយនេះ។
កម្មវិធីពិសេសថ្មីៗ
>BIPlayer : ជាកម្មវិធីសម្រាប់ចាក់រាល់ឯកសារកម្មវិធីវីដេអូ ដែលបង្ហាញជាលក្ខណៈបែប 3D
>BIPicture : ជាកម្មវិធីសម្រាប់រូបភាពចលនា (gif) ដែលបង្ហាញជាលក្ខណៈបែប 3D
>Hdmiswitch : ជាកម្មវិធីមួយសម្រាប់ភ្ជាប់ឧបករណ៍ Tablet ទៅកាន់ទូរទស្សន៍ LCD តាមរយៈឌុយដោត។
លក្ខណសម្បត្តិសំខាន់ៗ៖ 
ប្រព័ន្ធប្រតិបត្តិការៈ Android Ice Cream Sandwich
ប្រភេទអេក្រង់ៈ Glasses-free 3D
ទំហំអេក្រង់ៈ 8 អ៊ីង (1280 x 768 ភិចសែល)
CPU : 1 GHz Cortext-A9
GPU : Mali 400
RAM : 512 GB
Memory ខាងក្នុងៈ 8 GB
Memory ខាងក្រៅៈ ប្រភេទ MicroSD អាចបន្ថែមបានដល់ 32 GB
ទំហំៈ 218.76 x 143.26 x 12.5 មីល្លីម៉ែត្រ
ទម្ងន់ៈ 530 ក្រាម
កាមេរ៉ាក្រោយៈ 2.0 មេហ្គាភិចសែល
កាមេរ៉ាមុខៈ 0.3 មេហ្គាភិចសែល
ឧបករណ៍វាស់ស្ទង់ៈ Gravity sensor 3(X/Y/Z) Axis
ប្រភេទថ្មៈ 5000 mAh, AC110-240V 50/60Hz, DC 5V/2.0A 

Friday, January 11, 2013

ក្មេងប្រុសច្រៀងបទជាភាសាអង់គ្លេស Take Me to your heart

នេះជាបទចម្រៀងរបស់ក្មេងប្រុសម្នាក់ដែលបានច្រៀងបទចម្រៀងភាសាអង់គ្លេស ដែលមានចំណងជើងថា Take me to your heart ហើយវីដេអូនេះត្រូវបានល្បីនៅលើប្រព័ន្ធអ៊ីនធើណែត។ ដូច្នេះ សូមតាមដានទស្សនាទាំងអស់គ្នា៖

ចូលរួមផ្ដល់មតិ

 
Flashy Christmas Tree