កាលពីថ្ងៃទី 19 កញ្ញា
នាទីក្រុង New York ក្រុម WinSource បានធ្វើការផ្សាយផ្ទាល់ពីការប្រកាសផ្សាយនូវវត្តមានទូរស័ព្ទពីរម៉ូដែលរបស់
HTC ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Windows
Phone 8 ក្នុងសន្និសីទដ៏សំខាន់មួយ។
ទូរស័ព្ទទាំងពីរម៉ូដែលនោះមានឈ្មោះថា HTC Windows 8X និង HTC
Windows 8S ។ ទូរស័ព្ទ HTC
ម៉ូដែល 8X គឺជាទូរស័ព្ទម៉ូដែលខ្ពស់មួយដែលដំណើរការដោយអង្គប្រតិបត្តិ
Dual-core 1.5GHz Snapdragon S4 ជាមួយនឹង RAM ទំហំ 1GB ។ វាមានអេក្រង់ប្រភេទ HD ទំហំ 4.3 អ៊ីង ដែលស្រោបដោយកញ្ចក់ Gorilla
Glass 2 មានរាងស្ដើង ដែលមានកម្រាស់ត្រឹមតែ 10 មីល្លីមែត្រប៉ុណ្ណោះ។ ចំណែកឯកាមេរ៉ាវិញ មានទំហំ 8 មេកាភិចសែល
ដែលអាចថតវីដេអូបានទំហំ 1080 p ។
រីឯ HTC ម៉ូដែល 8S វិញ
ជាម៉ូដែលថ្នាក់កណ្ដាលនៃទីផ្សារ ដែលដំណើរការដោយអង្គប្រតិបត្តិ Dual-core
1.0GHz Snapdragon S4 ដែលមាន RAM ទំហំ 512MB
។ ហើយវាមានទំហំអេក្រង់ 4 អ៊ីង ដែលស្រោបដោយកញ្ចក់ Gorilla Glass មានកម្រាស់ 10 មីល្លីមែត្រ ភ្ជាប់មកជាមួយនូវកាមេរ៉ាទំហំ 5 មេកាភិចសែល
ដែលអាចថតវីដេអូបានទំហំ 720p ។ ទូរស័ព្ទទាំពីរនេះ ធ្វើឡើងពីប៉ូលីកាបូណាត
(polycarbonate) ដែលភ្ជាប់មកជាមួយបច្ចេកវិទ្យាសម្លេង
Beats ដើម្បីបង្កើនអានុភាព នៃការស្ដាប់តន្រ្ដី។ ទំហំមេម៉ូរីក្នុងទូរស័ព្ទមាន 16GB ក៏ប៉ុន្តែទូរស័ព្ទម៉ូដែល 8S
អាចបន្ថែមទំហំមេម៉ូរីក្រៅបានដោយប្រើកាត microSD ។ទូរស័ព្ទ
X8 មានបួនពណ៌ គឺខៀវ ក្រហម លឿង និងខ្មៅ ហើយ
ទូរស័ព្ទ S8 វិញ មានបួនព៌ណដែរ គឺខៀវ ប្រផេះ ខ្មៅ និងក្រហម។
ទូរស័ព្ទទាំងពីរនេះ នឹងរំពឹងថាមកដល់ទីផ្សារសហរដ្ឋអាមេរិកនាដើមខែវិច្ឆិកានេះ។
No comments:
Post a Comment