Blogroll

Friday, September 28, 2012

ងាកមកមើលទូរស័ព្ទ HTC Desire v ម៉ូដែលថ្មីមួយនេះតិចមើល

លក្ខណៈទូរទៅ
          HTC  Desire v គឺជាផលិតផលម៉ូដែលថ្មីជំនាន់ចុងក្រោយបង្អស់របស់ក្រុមហ៊ុន HTC ហើយវាក៏ជាប្រភេទទូរស័ព្ទ Smartphone មួយដែលអាចប្រើប្រាស់ស៊ីមកាត 2 នៅក្នុងទូរស័ព្ទតែមួយ និងជាតួអង្គដ៏សំខាន់របស់ប្រតិបត្តិការ Android ផងដែរ។ តាមគុណសម្បត្តិ និងរូបរាងដ៏គួរឲ្យទាក់ទាញរបស់វា បានធ្វើឲ្យបណ្ដាក្រុមហ៊ុន Smartphone មួយចំនួន និងអតិថិជនជាច្រើន បានងាកមកចាប់អារម្មណ៍ នឹងទូរស័ព្ទម៉ូដែលថ្មីមួយនេះ ព្រោះវាមានលក្ខណៈពិសេសច្រើនយ៉ាងដូចជា អាចប្រើប្រាស់ជាមួយស៊ីមកាត 2 ដំណើរការជាមួយប្រព័ន្ធប្រតិបត្តិការ Android ICS Sense UI មានអង្គប្រតិបត្តិការ 1.5GHz Cortex-A5 និងកម្មវិធីអ៊ីនធើណែត (Web Brower) គាំទ្រកូដ HTML, HTML5​ និងកម្មវិធី Flash ផងដែរ។ បន្ថែមលើសពីនេះ ក្ដាចុចសម្រាប់វាយតួរអក្សរ (virtual on-screen keyboard) គឺមានភាពងាយស្រួលក្នុងការវាយ ដោយសារតួអក្សរមានគម្លាតឆ្ងាយពីគ្នា ធ្វើឲ្យការវាយមិនច្របូកច្របល់។ មិនត្រឹមតែប៉ុណ្ណោះ ចំពោះមុខងារនៃដូរតន្រ្តីវិញ គឺកាន់តែពិសេសថែមទៀតព្រោះវាមានសម្លេងលឺច្បាស់ ពិរោះ​រណ្ដំ ហើយលោកអ្នកក៏អាចធ្វើការកែប្រែចង្វាក់ភ្លេង ទៅតាមដែលលោកអ្នកពេញចិត្ត។
            ចំពោះថ្មរបស់វា គឺមានថាមពលកាន់តែប្រសើរជាងម៉ូដែលមុនៗ ដែលថាមពលថ្ម 1650 មីលីអំពែម៉ោង ចំពោះការប្រើប្រាស់ភ្ជាប់ទៅកាន់ បណ្ដាញអ៊ីនធើណែត និងចាក់ចម្រៀងអាចបានរហូតដល់ 1 ថ្ងៃកន្លះ (តែប្រសិនបើលោកអ្នកប្រើប្រាស់ដោយសន្សំសំចៃ អាចបានរហូតដល់ 2 ទៅ 3 ថ្ងៃ) ។

ការរចនា និងអេក្រង់
HTC Desire V គឺជាទូរស័ព្ទ ម៉ូដែលថ្មីតែមួយគត់ ដែលបានរចនាឡើងអាចប្រើប្រាស់ជាមួយស៊ីមកាត 2 នៅក្នុងទូរស័ព្ទដៃតែមួយ ដែលមានរូបរាងស្រស់ស្អាតគួរឲ្យទាក់ទាញ ជាមួយនឹងសម្បកហ៊ុមព័ទ្ធខាងក្រៅដែលផលិតឡើងពីប្លាសស្ទិក និងអាលុយមីញ៉ូមយ៉ាងរឹងមាំ ដែលធននឹងការកកិតនៅគ្រប់កាលៈទេសៈ ធ្វើឲ្យលោកអ្នកកាន់តែមានទំនុកចិត្តក្នុងការប្រើប្រាស់ ហើយវាមានទំហំ 4 អ៊ីង និងទម្ងន់ 114 ក្រាម។ នៅផ្នែកខាងលើនៃទូរស័ព្ទម៉ូដែលថ្មីនេះ មានបំពាក់ប៊ូតុង Power/Lock ដែលមានរាងយ៉ាងស្រស់ស្អាតគួរឲ្យចាប់អារម្មណ៍ ហើយនៅខាងស្ដាំមានប៊ូតុងសម្លេង និងនៅផ្នែកខាងឆ្វេងមានរន្ធសម្រាប់សាកថ្ម។ រីឯអេក្រង់វិញ គឺមានពន្លឺក្រហ្វិកភ្លឺថ្លាច្បាស់ល្អ និងងាយស្រួលក្នុងការ Touch ថែមទៀតផង ហើយនៅក្របមុខនៃអេក្រង់មានបំពាក់នូវបន្ទះរឹងម្យ៉ាង ដើម្បីការពារផ្ទៃអេក្រង់ពីការកោសឆ្កូតផ្សេងៗផងដែរ។

កាមេរ៉ា និងកម្មវិធីថតវីដេអូ
នៅផ្នែកខាងក្រោយនៃទូរស័ព្ទ HTC Desire V ម៉ូដែលថ្មីនេះ មានបំពាក់កាមេរ៉ាទំហំ 5 មេហ្គាភិចសែល និងពន្លឺ Flash ដ៏ល្អឥតខ្ចោះ ដែលអាចប្រើប្រាស់បានមិនថាទីភ្លឺ ឬទីងងឹតឡើយ រួមជាមួយរាងរៅយ៉ាងស្រស់ស្អាតរបស់វា ពិតជាធ្វើឲ្យលោកអ្នកកាន់តែពេញចិត្ត។ មិនត្រឹមតែប៉ុណ្ណោះ ចំពោះការថតជាវីដេអូគឺមានភាពច្បាស់ល្អ និងអាចព្រីកពង្រួមបានយ៉ាងងាយស្រួល។ លើពីនេះទៅទៀត វាមានសមត្ថភាពអាច focus ទៅលើចំនុច ដែលលោកអ្នកចង់ថតបានថែមទៀតផង។
ប្រព័ន្ធប្រតិបត្តិការ Android ICS Sense UI
            ទូរស័ព្ទ HTC Desire V ម៉ូដែលថ្មីនេះ គឺត្រូវបានបង្កើតឡើងដាក់ឲ្យដំណើរជាមួយនឹងប្រព័ន្ធប្រតិបត្តិការ Android ICS Sense UI ដែលយើងអាចនិយាយបានថា គឺជាប្រភេទ Version ជំនាន់ថ្មីមួយដែលកំពុងមានការពេញនិយមក្នុងការប្រើប្រាស់ និងមានគុណសម្បត្តិច្រើនយ៉ាង ថែមទៀតផង។ នៅពេលខ្លះប្រសិនបើលោកអ្នកបើកដំណើរការកម្មវិធីលើសពី 10 ឡើងទៅនៅក្នុងពេលតែមួយនោះ វាអាចនឹងអាចបណ្ដាលឲ្យទូរស័ព្ទមានដំណើរការយឺតយ៉ាវផងដែរ។ ប៉ុន្ដែ វាមិនបានចោទជាបញ្ហាធ្ងន់ធ្ងរនោះទេ ជាមួយនឹងអង្គចងចាំ Cortex-A5 ទំហំ 1GHz និង Adreno 200 បានធ្វើប្រតិបត្តិការយ៉ាងសកម្មដើម្បីដោះស្រាយនឹងបញ្ហាទាំងអស់នេះ បូករួមទាំងប្រតិបត្តិការរបស់ Android ដែលមាននៅក្នុងទូរស័ព្ទផងដែរ។
មុខងារ Dual-SIM
លោកអ្នកអាចប្រើប្រាស់ស៊ីមកាត 2 ក្នុងទូរស័ព្ទតែមួយបានយ៉ាងងាយស្រួល ហើយអាចភ្ចាប់ប្រព័ន្ធអ៊ីនធើណែត ជាមួយនឹងស៊ីមកាតទាំងពីរបានផងដែរ ដោយជ្រើសរើសយកស៊ីមកាតទី 1 សម្រាប់ភ្ជាប់ទៅកាន់ប្រព័ន្ធអ៊ីនធើណែត 3G ឬស៊ីមកាតទី 2 សម្រាប់ភ្ជាប់ប្រព័ន្ធអ៊ីនធើណែត EDGE ទៅតាមតម្រូវការប្រើប្រាស់របស់លោកអ្នក។ ម្យ៉ាងវិញទៀត លោកអ្នកអាចធ្វើការហៅចេញ ហៅចូល និងផ្ញើសារបានយ៉ាងងាយស្រួលផងដែរ។ នៅខណៈដែលស៊ីមកាតមួយណាមានការហៅចូលមក នោះស៊ីមកាតមួយផ្សេងទៀត នឹងត្រូវស្ថិតនៅក្នុងប្រព័ន្ធរងចាំ។

កម្មវិធីអ៊ីនធើណែត
                ជាមួយនឹងទំហំ RAM 512 MB និងទំហំអេក្រង់ 480 x 800 ភិចសែល បានធ្វើឲ្យការប្រើប្រាស់អ៊ីនធើណែត កាន់តែមានភាពងាយស្រួល និងលឿនរហ័សទាន់ចិត្ត។ លើសពីនេះទៀត ចំពោះការពង្រីកពង្រួមរូបភាព និងអក្សរដែលមាននៅលើវ៉ិបសាយ គឺមានសភាពច្បាស់ល្អ មិនមានការរអាក់រអួល ឬព្រាលខ្លាំងឡើយ។ មិនត្រឹមតែប៉ុណ្ណោះ វាក៏គាំទ្រជាមួយនឹង HTML, HTML5 និងកម្មវិធី Flash ដែលមានៅលើវ៉ិបសាយផងដែរ។ លោកអ្នកអាចជ្រើសរើសនូវប្រភេទកម្មវិធីអ៊ីនធើណែត(Web Browser) ណាមួយក៏បានដើម្បីយកមកប្រើប្រាស់ ទៅតាមដែលលោកអ្នកចង់បានដែលមានដូចជា Opera, Safari, Mozilla Firefox, Google Chrome, ... ។ .
តន្ត្រី និងវិទ្យុ FM
          ចំពោះមុខងារផ្នែកតន្ដ្រី និងវិទ្យុ FM វិញ គឺកាន់តែឡូយ លោកអ្នកអាចកម្សាន្ដអារម្មណ៍ជាមួយនឹងដូរតន្រ្តីបានកាន់តែងាយស្រួល តាមរយៈសម្លេងយ៉ាងពិរោះ ស្រទន់រណ្ដំដួងចិត្ត ធ្វើឲ្យលោកអ្នកបំបាត់អស់រាល់ទុកកង្វល់ផ្សេងៗ។ បន្ថែមលើសពីនេះ លោកអ្នកក៏អាចរៀបចំ ចង្វាក់ភ្លេងនៃបទចម្រៀងនីមួយ​ៗ ទៅតាមការនិយមពេញចិត្តរបស់ខ្លួនផងដែរ ដែលមានដូចជា Pop, Bass, Classic, Rock, ... ល ។ រីឯវិទ្យុ FM ដែលមាន RDS (Radio Data System) គឺដំណើរការបានយ៉ាងល្អទៅតាមតំបន់នីមួយៗ តាមរយៈកម្រិតនៃប្រេកង់។ 
លក្ខណៈសម្បត្តិសំខាន់ៗ
            ប្រព័ន្ធប្រតិបត្តិការៈ Android 4.0 ICS (Sense UI v4.0)
            ប្រព័ន្ធៈ   2G (GSM 850 / 900 / 1800 / 1900 - SIM1
                                     GSM 900 / 1800 / 1900 - SIM 2)
              3G (HSDPA 900 / 2100 SIM 1)
                        WiFi, WiFi hotspot, Bluetooth v3.0, MicroUSB v2.0
            ប្រភេទអេក្រង់ៈ Capacitive Touchscreen, 16M colors
            ទំហំអេក្រង់ៈ 4.0 អ៊ីង (480 x 800 ភិចសែល)
            អង្គប្រតិបត្តិ: 1.5 GHz Cortex-A5
            មេម៉ូរីខាងក្នុងៈ 4 GB និង 512 MB (RAM)
            មេម៉ូរីខាងក្រៅៈ ប្រភេទ MicroSD អាចទ្រទ្រង់ដល់ 32 GB
            វិទ្យុៈ មាន Stereo FM – RDS
            កម្មវិធីកែសម្រួលសម្លេងៈ Beats audio
            Browser: គាំទ្រ HTML, HTML5, Flash
            ទំហំៈ 118.5 x 62.3 x 9.3 មីលីម៉ែត្រ
            ទម្ងន់ៈ 114 ក្រាម
            កាមេរ៉ាក្រោយៈ 5 មេហ្គាភិសែល LCD Flash, Auto-focus
            (2592 x 1944 ភិចសែល)
            កាមេរ៉ាមុខៈ គ្មាន
            ឧបករណ៍វាសស្ទង់ៈ Accelerometer, Proximity, Compass, Voice commands
            ប្រភេទថ្មៈ Li-Ion 1650 mAh

Tuesday, September 25, 2012

HTC បានបង្ហាញពីទូរស័ព្ទម៉ូដែល 8X និង 8S ដំណើរការដោយ Windows Phone 8

          កាលពីថ្ងៃទី 19 កញ្ញា នាទីក្រុង New York ក្រុម WinSource បានធ្វើការផ្សាយផ្ទាល់ពីការប្រកាសផ្សាយនូវវត្តមានទូរស័ព្ទពីរម៉ូដែលរបស់ HTC ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Windows Phone 8 ក្នុងសន្និសីទដ៏សំខាន់មួយ។ ទូរស័ព្ទទាំងពីរម៉ូដែលនោះមានឈ្មោះថា HTC Windows 8X និង HTC Windows 8S ។ ទូរស័ព្ទ HTC ម៉ូដែល 8X គឺជាទូរស័ព្ទម៉ូដែលខ្ពស់មួយដែលដំណើរការដោយអង្គប្រតិបត្តិ Dual-core 1.5GHz Snapdragon S4 ជាមួយនឹង RAM ទំហំ 1GB ។ វាមានអេក្រង់ប្រភេទ HD ទំហំ 4.3 អ៊ីង ដែលស្រោបដោយកញ្ចក់ Gorilla Glass 2 មានរាងស្ដើង ដែលមានកម្រាស់ត្រឹមតែ 10 មីល្លីមែត្រប៉ុណ្ណោះ។ ចំណែកឯកាមេរ៉ាវិញ មានទំហំ 8 មេកាភិចសែល ដែលអាចថតវីដេអូបានទំហំ 1080 p ។

           រីឯ HTC ម៉ូដែល 8S វិញ ជាម៉ូដែលថ្នាក់កណ្ដាលនៃទីផ្សារ ដែលដំណើរការដោយអង្គប្រតិបត្តិ Dual-core 1.0GHz Snapdragon S4 ដែលមាន RAM ទំហំ 512MB ។ ហើយវាមានទំហំអេក្រង់ 4 អ៊ីង ដែលស្រោបដោយកញ្ចក់ Gorilla Glass មានកម្រាស់ 10 មីល្លីមែត្រ ភ្ជាប់មកជាមួយនូវកាមេរ៉ាទំហំ 5 មេកាភិចសែល ដែលអាចថតវីដេអូបានទំហំ 720p ។ ទូរស័ព្ទទាំពីរនេះ ធ្វើឡើងពីប៉ូលីកាបូណាត (polycarbonate) ដែលភ្ជាប់មកជាមួយបច្ចេកវិទ្យាសម្លេង Beats ដើម្បីបង្កើនអានុភាព នៃការស្ដាប់តន្រ្ដី។ ទំហំមេម៉ូរីក្នុងទូរស័ព្ទមាន 16GB ក៏ប៉ុន្តែទូរស័ព្ទម៉ូដែល 8S អាចបន្ថែមទំហំមេម៉ូរីក្រៅបានដោយប្រើកាត microSD ។ទូរស័ព្ទ X8 មានបួនពណ៌ គឺខៀវ ក្រហម លឿង និងខ្មៅ ហើយ ទូរស័ព្ទ S8 វិញ មានបួនព៌ណដែរ គឺខៀវ ប្រផេះ ខ្មៅ និងក្រហម។ ទូរស័ព្ទទាំងពីរនេះ នឹងរំពឹងថាមកដល់ទីផ្សារសហរដ្ឋអាមេរិកនាដើមខែវិច្ឆិកានេះ។

វត្តមានរបស់ iOS 6 អាចនឹងមានបញ្ហាខ្លះសម្រាប់អ្នកប្រើ iDevices មុនៗ





iOS 6 របស់ Apple បានដាក់ឲ្យធ្វើការ update កាលពីថ្ងៃទី 19 កញ្ញា សម្រាប់អ្នកដែលប្រើនូវ​iPhone 4, 4S, 3GS និង iPad ជំនាន់ថ្មី ហើយ iPhone 5 នៅថ្ងៃទី 21 កញ្ញានេះ។ iOS 6 អាចដំណើរការបានលើគ្រប់ iDevices តែមិនប្រាកដថាគ្រប់ឧបករណ៍ទាំងនោះអាចដំណើរការគ្រប់កម្មវិធី ឬក៏លក្ខណៈសំខាន់ៗរបស់ប្រព័ន្ធប្រតិបត្តិការនេះឡើយ។ តួយ៉ាង នៅក្នុងទូរស័ព្ទ iPhone 3GS ដែលមានកម្មវិធីមើលផែនទី មិនអាចមើលផែនទីជាលក្ខណៈ 3D ដូចទូរស័ព្ទ iPhone 4 ឬក៏ 4S និង iPad ជំនាន់ថ្មីឡើយ ក៏ប៉ុន្តែផែនទីបង្ហាញផ្លូវនោះមានលក្ខណៈធំជាងមុន។ 




ម្យ៉ាងទៀត ចំពោះកម្មវិធី Passbook ដែលជាកម្មវិធីអាចឲ្យយើងផ្ទុកនូវទិន្នន័យនានាវិញ គឺគេមិនអាចប្រើបាន ដោយហេតុថា គេមិនអាចភ្ជាប់ចូលទៅកាន់ iTunes Store បានឡើយ។ ហើយកម្មវិធី FaceTime ដើរដោយប្រព័ន្ធ 3G មិនអាចដំណើរការបាននៅលើ iPhone 3GS ឬក៏ iPhone 4 បានឡើយ។ ជាមួយគ្នានេះដែរ កម្មវិធី Siri អាចប្រើបានជាមួយនឹង iPad 3 ប៉ុន្តែមិនអាចប្រើនៅលើ iPad 2 ទេ។
ផ្ទុយទៅវិញ អតិថិជនដែលប្រើនូវ iPhone 3GS នេះ ក៏ទទួលបាននូវមុខងារពិសេសជាច្រើនបន្ទាប់ពីធ្វើការ update ទូរស័ព្ទរបស់គេដូចទៅនឹង iDevices ផ្សេងៗទៀតផងដែរ ដូចជា វាអាចធ្វើឲ្យថាមពលថ្មមានភាពប្រសើរជាងមុន។ ជាពិសេស កម្មវិធីទូរស័ព្ទហៅចូល មានលក្ខណៈប្លែក ដែលពេលមានអ្នកណាម្នាក់ហៅទូរស័ព្ទមក យើងអាចធ្វើការជ្រើសរើសទទួលទូរស័ព្ទ ចុចបិទ ឆ្លើយតបដោយប្រើជាសារ ឬក៏គ្រាន់តែចុចប៊ូតុងដែលយើងអាចឲ្យគេទូរស័ព្ទមកពេលក្រោយ។ ការ update នេះអាចឲ្យអ្នកដែលមានភាពមមាញឹកក្នុងការងារ ហើយមិនអាចទទួលទូរស័ព្ទបាន មានភាពងាយស្រួល។

ចូលរួមផ្ដល់មតិ

 
Flashy Christmas Tree