Blogroll

Monday, July 30, 2012

ការជ្រើសរើសសិស្សថ្មីសម្រាប់ឆ្នាំសិក្សា 2012 - 2014 របស់សាលាបច្ចេកទេសដុនបូស្កូខេត្តព្រះសីហនុ



នៅក្នុងឪកាសឆ្នាំសិក្សា​ 2012-2014 ខាងមុខនេះសាលាបច្ចេកទេសដុនបូស្កូខេត្តព្រះសីហនុ នឹងធ្វើការជ្រើសរើសសិស្សឲ្យចូលសិក្សាដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី 13 ដល់ថ្ងៃទី​ 16 ខែសីហា ឆ្នាំ 2012 ខាងមុខនេះហើយ។ លក្ខខណ្ឌក្នុងការប្រលងបេក្ខជនត្រូវបញ្ចប់ថ្នាក់ទី 12 និងប្រាកដជាក្រីក្រលំបាកពិតប្រាកដមែន។​ ការសិក្សាគឺមានរយះគឺមានរយះពេល 2​ ឆ្នាំ ដែលមានមុខវិជ្ជាសិក្សាដូចជា ផ្នែកអគ្គិសនី ផ្នែកយន្ដសាស្ត្រទូទៅ ផ្នែកយន្ដសាស្ត្ររថយន្ដ ផ្នែកលេខាធិការ និងផ្នែក​ទំនាក់ទំនងសង្គម។ 
មិនត្រឹមតែប៉ុណ្ណោះ សាលាបច្ចេកទេសដុនបូស្កូខេត្តព្រះសីហនុ ក៏មានបើកបង្រៀនផ្នែកសណ្ឋាគារផងដែរ ដែលការសិក្សាគឺមានរយះពេល 2 ឆ្នាំដូចជា ដែលមានជំនាញសិក្សាដូចជា ការរិយាល័យជួរមុខ ចុងភៅ រៀបចំបន្ទប់ និងសេវាកម្មផងដែរ។ គួរបញ្ជាក់ផងដែរថា សាលាបច្ចេកទេសដុនបូស្កូ ខេត្តព្រះសីហនុ គឺជាសាលាអង្គការក្រៅរដ្ឋាភិបាលមួយ ដែលជួយដល់និស្សិតក្រីក្រ ដែលពុំមានលទ្ធភាពទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រនៅតាមបណ្ដា មហាវិទ្យាល័យនានា។ 
បើសិនជាសិស្សានុសិស្សទាំងអស់មានចំណាប់អារម្មណ៍សូមមេត្តាដាក់ពាក្យ និងធ្វើការសម្ភាសន៍ នៅថ្ងៃទី 13 ដល់ថ្ងៃទី 16 ខែសីហា ឆ្នាំ 2012  ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវអូរ 5 ក្រុម 13 មណ្ឌល 5 សង្កាត់ 4 ខេត្តព្រះសីហនុ។
ព័ត៌មានលំអិតសូមទំនាក់ទំនង៖
តាមលេខទូរស័ព្ទ 092 38 62 40  
គេហះទំព័រ www.donboscosihanoukville .org

Tuesday, July 24, 2012

ក្រុមហ៊ុន Google បានប្រកាសពីផលចំនូលរបស់ខ្លូនក្នុងឆមាសទី២នេះ


ក្រុមហ៊ុន Google បានបង្ហោះប្រាប់ពីចំនួនស្ថិតិទឹកប្រាក់ នៅក្នុងរយះពេលបីខែបីខែនេះ ដែលគិតរហូតមកដល់ចុង ខែមិថុនានេះថានិងកំពុងរកមើលផលចំនូលសរុប ដែលទទួលបានរបស់ក្រុមហ៊ុន Google គឺ 12.21 កោដ ដុល្លា ពោលគឺកើនឡើង 35% បើធៀបទៅនឹងត្រីមាសទី 2 ក្នុងឆ្នាំ 2011 ។ ប្រាក់ចំនូលមានរហូតដល់ 3.20 កោដ ដុល្លា បើធៀបទៅនឹងត្រីមាសទី 1 ដែលមាន 2.88 កោដ ដុល្លា ហើយនៅក្នុងត្រីមាសទី 3 មានការកើនឡើងត្រឹមតែ 2.79​ កោដ ដុល្លា ដែលមានពីមុនមាន 2.51 កោដ ដុល្លា។ ការប្រែប្រួលផលចំនូលនៃក្រុមហ៊ុន Google នេះបានបញ្ជាក់ឲ្យដឹងថា ការប្រកួតប្រជែងគ្នា នៅលើទីផ្សាររវាងបណ្ដាប្រទេសមួយចំនួនលើពិភពលោក គឺមានការស្ងប់ស្ងាត់បន្ដិច បើធៀបទៅនឹងឆ្នាំកន្លងទៅ។ លទ្ធផលដែលសម្រេចបានមានការរាំងស្ទះជាមួយ នឹងក្រុមហ៊ុន Motorola ដែលជាដៃគូរដ៏សំខាន់របស់ Google។ ម្ចាស់របស់ Android បានប្រកាសប្រាប់ ពីការខាតបង់របស់គេថា គេបានបាត់បង់ទឹកប្រាក់រហូតដល់ 233 លានដុល្លា ដែលផលចំនូល បានត្រឹមតែ 1.25 កោដ ដុល្លា នៅក្នុងនោះ 843 លាន ដុល្លាបានមកពីទូរស័ព្ទ និង 407 លានដុល្លាទៀត គឺជាដើមទុន។ អ្នកនាំពាក្យរបស់ក្រុមហ៊ុន Android បានឲ្យដឹងថា នៅពេលនេះគេពុំទាន់មានឃើញអ្វីប្រែប្រួលទៀតនៅឡើយទេ ប៉ុន្ដែក្រុមហ៊ុន Google បានងាកមកចាប់អារម្មណ៍ទៅលើ Nexus 7 tablet វិញម្ដង។

ប្រភពព័ត៌មានៈ www.gsmarena.com

Tuesday, July 10, 2012

ការប្រើប្រាស់ Cinemagram នៅក្នុងទូរស័ព្ទ


Cinemagram គឺជាកម្មវិធីមួយដែលសម្រាប់ឲ្យយើងបង្កើតជារូបភាពមានចលនា ដែលមានភាពភ្ញាក់ផ្អើល ហើយអោយយើងធ្វើការបង្ហោះនៅលើប្រព័ន្ធអ៊ីនធើណែត ដើម្បីឲ្យមិត្តភក្តិរបស់យើងបានមើល និងអាចធ្វើការចុច Like និងធ្វើការ​ Comment ដូចនៅក្នុង Facebook ដែរ។ 
  • ការចុះឈ្មោះ
ជាដំបូងលោកអ្នកត្រូវទាញយកឯកសារកម្មវិធី Cinemagram  មកធ្វើការតម្លើងលើទូរសព្ទ័របស់ លោកអ្នកជាមុនសិន។ បន្ទាប់មកនៅត្រង់Account សូមលោកអ្នក ធ្វើការបំពេញឈ្មោះ និង អ៊ីមែល ព្រមទាំងទាញយករូបភាព។ ហើយលោកអ្នកក៏អាចធ្វើការស្វែងរកមិត្តភក្ដិដូចនៅលើ Facebook ដែរ។ 
  • របៀបបង្កើតរូបភាពអោយមានចលន
      ដើម្បីបង្កើតរូបភាពអោយមានចលនាសូមលោកអ្នកចុចទៅលើ Capture ដែលមានបង្ហាញដូចរូបខាងក្រោម។
    បន្ទាប់ពីលោកអ្នកចុចលើ Capture ហើយលោកអ្នកនឹងបានឃើញ ប៊ូតុងមួយឈ្មោះថា Record បន្ទាប់មកសូមលោកអ្នកចុចលើទីនោះ។ប៉ុន្ដែនៅពេលដែលលោកអ្នកចុចសូមគិតអំពីផ្នែកផ្សេងៗ នៃរូបភាព នឹងត្រូវរក្សាប្លង់នៃការថតអោយបានត្រឹមត្រូវ នៅពេលដែលវាកំពុងដំណើរការថត។
    នៅពេលដែលលោកអ្នកបានបញ្ចប់ការថត លោកអ្នកនឹងបានឃើញផ្ទាំងមួយដែលសំរាប់អោយលោកអ្នកធ្វើការ កែសំរួលវីដេអូ របស់លោកអ្នក ដែលលោកអ្នកអាចធ្វើការកាត់តំរឹមវីដេអូរបស់លោកអ្នក រឺធ្វើការទំហំ និងប្រើ ប៊ូតុង Playដើម្បីធ្វើការបង្ហាញមើល។
    drawmask.jpgបន្ទាប់ពីលោកអ្នកធ្វើការរៀបចំកែប្រែរួចរាល់ហើយ សូម ចុចលើ Save ដើម្បីបង្ហាញផ្ទាំង Mask editorMask គឺដើម្បីធ្វើការបិទបាំង រូបភាពអោយវាមានភាពត្រួតស៊ីគ្នាជាមួយនឹងវីដេអូ ដែលលោកអ្នកបានកែប្រែរួចហើយ។ 
    បន្ទាប់ពីលោកអ្នកធ្វើការ Mask រួចរាល់ហើយ សូមចុច Next ហើយជ្រើសរើស Style ណាមួយ ពី Colorize Menu (ប្រសិនបើលោកអ្នកចង់បាន) រួចហើយចុច Next ទៀត។
    នៅទីបញ្ចប់លោកអ្នកនឹងបានឃើញរូបភាពថ្មីដែលមានការធ្វើអោយវីដេអូ មានការត្រលប់ សារចុះសារឡើងដោយមិនបញ្ឈប់ឡើយ។​គេច្រើនប្រើកម្មវិធីនេះចំពោះរូបភាពដូចជា អណ្ដាតភ្លើង ចលនា​ យោលយោគនៃដើមឈើ និងមានអ្វីផ្សេងៗទៀត។ ហើយលោកអ្នកក៏អាចធ្វើការលុបវីដេអូចោលផងដែរ ដោយគ្រាន់តែចុចទៅលើ ប៊ូតុង Delete ប្រសិនបើវីដេអូ របស់លោកអ្នកមិនដំណើរការ។
    ចុចលើ Doneដើម្បីបញ្ចប់ Cinemagram ហើយលោកអ្នកអាចធ្វើការបង្ហោះចែករំលែក តាមរយះ Twitter, Tumblr និង Facebook ផងដែរ។





    ចូលរួមផ្ដល់មតិ

     
    Flashy Christmas Tree