Blogroll

Friday, December 28, 2012

បេសកកម្មកម្ចាត់ខ្មោចឆៅ វគ្គ 2

នេះគឺជាហ្គេមថ្មីមួយទៀត ដែលបានចាប់ផ្ដើមដំណើររឿងនៅក្នុង ទីក្រុងមួយពោរពេញទៅដោយពួកខ្មោចឆៅដ៏សាហាវ តែងតែចេញ​រាតត្បាត​ និងសម្លាប់មនុស្សម្នានៅក្នុងទីក្រុងនោះជារៀងរាល់ថ្ងៃ ហើយទោះបីជាមានការអន្តរាគមន៍ពីក្រុមទាហានដែលមាននៅ ក្នុងទីក្រុងនោះយ៉ាងណាក៏មិនអាចជួយបានដែរ ព្រោះពួកខ្មោចឆៅទាំងនោះសាហាវខ្លាំងណាស់។ ក្រោយមក ក៏មានទាហានស្រីម្នាក់ឈ្មោះ Evelyn បាន ស្ម័គ្រចិត្តចូលខ្លួនមកធ្វើការបោសសម្អាតពួកខ្មោចឆៅទាំងអស់នោះ ឱ្យវិនាសអន្តរាយពីក្នុងទីក្រុង។ ភារកិច្ចរបស់លោកអ្នកពេលនេះ គឺត្រូវជួយដល់ Evelyn វាយកម្ទេចសម្បុកពួកខ្មោចឆៅកុំឱ្យមានសេសសល់នៅក្នុងទីក្រុង។ ដូច្នេះ តើលោកអ្នកត្រៀមខ្លួនរួចរាល់ហើយឬនៅ?
Contract Killer Zombies 2 v1
​​ ​​​          ប្រភេទហ្គេម : សកម្មភាព
           ទំហំ : 520 MB (.ipa)​ & 506 MB (.apk)
           អាចប្រើប្រាស់ជាមួយ iDevices v4.3.x ឡើង និង Android
           កម្រិតពិន្ទុ : 4.7/5
           អ្នកបោះឆ្នោត : 561

បេសកកម្មក្នុងសមរភូមិក្ដៅ វគ្គ ម៉ោងសូន្យ

នេះគឺជាវគ្គបាញ់ប្រហារដ៏គួរឱ្យញាក់សាច់ថ្មីមួយទៀត​ ដែលនឹងនាំអារម្មណ៍លោកអ្នកចូលទៅក្នុងសមរភូមិដ៏ក្ដៅគគុកមួយឋិតនៅប៉ែក​ខាងត្បូងនៃរដ្ឋ Barcelona សហរដ្ឋអាមេរិក។ លោកអ្នកនឹងបានចូលរួមប្រយុទ្ធដើម្បីដកស្រង់បទពិសោធន៍ថ្មីៗ និងត្រូវធ្វើ​យ៉ាងណាកម្ចាត់ពួក​មនុស្សកំណាច Edward ឱ្យរលាយសាបសូន្យពីផែនដីនេះ។ ប៉ុន្ដែបេសកម្មនេះ ក៏មិនងាយស្រួលនឹង សម្រេចបានជោគជ័យនោះដែរ ព្រោះដៃគូ​សត្រូវសុទ្ធសឹងជាមនុស្សមានថ្វីដៃ ហើយកំពុងលាក់ខ្លួននៅគ្រប់ទីកន្លែងទាំងអស់។ វាពិតជាគ្រោះថ្នាក់ខ្លាំងណាស់​ក្នុងការចូលទៅកាន់សមរភូមិ​ប្រយុទ្ធមួយនេះ ដូច្នេះ លោកអ្នកត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ និងប្រើប្រាស់រាល់អាវុធ គ្រប់ធន់ដែលមានដើម្បីសម្រេចបានជោគជ័យ៕
Modern Combat 4: Zero Hour v1
           ប្រភេទហ្គេម : បាញ់ប្រហារ
           ទំហំ : 1.48 GB (.ipa)​ & 1.9 GB (.apk)
           អាចប្រើប្រាស់ជាមួយ iDevices v4.3.x ឡើង និង Android
           កម្រិតពិន្ទុ : 4.6/5
           អ្នកបោះឆ្នោត : 1598

វីដេអូនារីវ័យក្មេងបង្ហាញពីរឿងចុងក្រោយ មុនពេលនាងសម្លាប់ខ្លួន

ជីវិតយុវវ័យពិតជាពិបាកនឹងធ្វើការស្វែងយល់ណាស់ ពេលខ្លះមិនដឹងថាគេគិតពីអ្វីឱ្យប្រាកដនោះទេ។ ជាក់ស្ដែង ដូចនៅក្នុងវីដេអូរបស់នារីវ័យក្មេងរូបនេះ បានថតជា Clip វីដេអូខ្លីមួយដែលនិយាយពីដើមហេតុរបស់នាងដែលបានស្រឡាញ់មិត្តប្រុសរបស់ខ្លួនរហូតដល់បែកបាក់ចំណងស្នេហា គិតអ្វីលែងចេញក៏បានសម្រេចចិត្តធ្វើអត្តឃាតអារកដៃខ្លួនឯង។ ប៉ុន្ដែមុនពេលនាងធ្វើអត្តឃាត នាងក៏បានបន្សល់ទុកនូវវីដេអូ Clip ខ្លីមួយដែលនិយាយពីវិបត្តរបស់នាង។ ដូច្នេះ សូមតាមដានវីដេអូនេះ ទាំងអស់គ្នា៖
បន្ទាប់ពីទស្សនាវីដេអូហើយ តើមិត្តអ្នកអានអាចយល់ពីអ្វីដែលនាងចង់និយាយដែរ ឬទេ? ប្រសិនបើមើល Clip Video មិនទាន់យល់ច្បាស់អាចទាក់ទងសម្រាប់ព័ត៌មានលម្អិតបាន តាមរយៈ 093 98 18 41

ញ៉ាក់សាច់ជាមួយកំពូលនារី DJ Remix ក្នុង Club រាត្រីនៅវៀតណាម

លោកអ្នកប្រហែលជាមានភាពភ្ញាក់ផ្អើលបន្ដិចហើយ ព្រោះធ្លាប់តែបានឃើញ DJ ប្រុសៗដែលតែងតែ Remix នូវបទចម្រៀងញ៉ាក់កន្រ្ដាក់អារម្មណ៍សម្រាប់បម្រើជូនមិត្តយុវវ័យក្នុង Club រាត្រី។ ប៉ុន្ដែ នៅពេលនេះ លោកអ្នកនឹងបានឃើញនូវការបញ្ចេញថ្វីដៃដ៏គួរឱ្យចាប់អារម្មណ៍ ជាមួយនឹងនារីដ៏ស្រស់ស្អាតនៅប្រទេសវៀតណាម ដែលកំពុង Remix នូវបទចម្រៀងញ៉ាក់កន្រាក់ អង្រួនបេះដូង អមជាមួយនឹងការរាំតាមចង្វាក់ភ្លេងផងដែរ។ ដូច្នេះ ដើម្បីចង់ដឹងថាតើពួកគេមានបទអ្វី ក៏ដូចជា Style អ្វីដែលធ្វើឱ្យទូរទស្សនិកជនចាប់អារម្មណ៍នោះ សូមទស្សនាវីដេខាងក្រោមនេះ ៖

Huawei Ascend P1 ណាំលោកកអ្នកទៅរកភាពទាក់ទាញ និងឆ្លាតវៃ

1-ការរចនា និងអេក្រង់ 
Huawei Ascend P1 គឺជាទូរស័ព្ទ Smartphone ម៉ូដែលថ្មីមួយ ដែលមានរូបរាងស្ដើងជាងបណ្ដា Smartphone មួយចំនួនទៀត ដោយវា មានកម្រាស់ត្រឹមតែ 7.69 មីល្លីមែត្រតែប៉ុណ្ណោះ។ បើយើងពិនិត្យទៅលើតួទាំងមូលរបស់ទូរស័ព្ទ Smartphone មួយនេះ ឃើញថា វាគឺត្រូវបាន ផលិតឡើងពីជ័រផ្លាស្ទិកម្យ៉ាងភ្លឺរលើបរលោង និងធន់ក្នុងការកោសឆ្កូតថែមទៀតងផង។ ចំណែកឯអេក្រង់វិញ គឺត្រូវបានបំពាក់ជាមួយប្រភេទជ័រកែវ​ម្យ៉ាង ភ្លឺរលោង ថ្លា ទំហំ 4.3 អ៊ីង និងឆាប់ទទួលបានព័ត៌មានពីចុងម្រាមដៃកាន់តែរហ័សផងដែរ។ លើសពីនេះ អេក្រង់របស់វាត្រូវបានប្រើប្រាស់ជា មួយបច្ចេករិជ្ជា Super AMOLED ដែលបានធ្វើឱ្យអេក្រង់កាន់តែមានមានពន្លឺភ្លឺច្បាស់ ពណ៌ធម្មជាតិរស់រើក។
2- ប្រព័ន្ធប្រតិបត្តិការ Android ICS v4.0 
ក្រៅពីមានរូបរាងស្រស់ស្អាត និងគួរឱ្យទាក់ទាញហើយនោះ ទូរស័ព្ទម៉ូដែលថ្មីនេះក៏មានសមត្ថភាពមិនធម្មតាដែរ ដោយវាត្រូវបានដាក់ ឱ្យដំណើរការជាមួយប្រព័ន្ធប្រតិបត្តិការ Android ICS v4.0 ដែលជាប្រព័ន្ធប្រតិបត្ដិការជំនាន់ថ្មីមួយដែលបាននឹងកំពុងពេញនិយមសម្រាប់បណ្ដា ទូរស័ព្ទ Smartphone ដទៃទៀតផងដែរ។ ជាមួយប្រព័ន្ធប្រតិបត្តិការនេះ អ្នកប្រើប្រាស់អាចកម្សាន្ដអារម្មណ៍កាន់តែជក់ចិត្តជាមួយនឹងការលេងហ្គេម ទាំងប្រភេទ HD និង ​3D ព្រមទាំងអាចអាចដំឡើងកម្មវិធីបានយ៉ាងច្រើនសន្ធឹកសន្ធាប់។ ក្រៅពីនេះ វាក៏មានភ្ចាប់មកជាមួយប្រភេទ Widget ស្អាតប្លែកៗ ជាច្រើន សម្រាប់ដាក់តាំងនៅលើងអេក្រង់ផងដែរ។
3- សមត្ថភាព Hardware
Huawei Ascend P1 ត្រូវបានដំណើរការជាមួយ CPU ប្រភេទ Dual-core ទំហំ 1.5 GHz ធ្វើឱ្យសមត្ថភាពក្នុងការប្រើប្រាស់កាន់តែ លឿនរហ័ស និងអាចប្រើប្រាស់បានគ្រប់កម្មវិធី និងហ្គេម (3D និង HD) ។ ក្នុងនោះផងដែរ វាមានសមត្ថភាពប្រើប្រាស់ក្នុងការអាចចាក់តន្រ្ដី និងទស្សនាវីដេអូ បានដោយសេរី ដោយគ្មានរអាក់រអួលអ្វីឡើយ ព្រោះ CPU ប្រភេទនេះ មានក្រាហ្វិកប្រភេទ Adreno 220 និងមានអង្គចងចាំ (RAM) រហូតដល់ 1GB ដែលអាចជួយសម្រួលដល់ការប្រើប្រាស់។
4- កាមេរ៉ា
រីករាយនឹងការផ្ដិតយករូបភាព និងវីដេអូដ៏ភ្លឺច្បាស់ បែបពណ៌ធម្មជាតិ ជាមួយកាមេរ៉ាទំហំ 8 មេហ្គាភិចសែល អមទៅដោយពិល Flash LED ជំនួយនៅពេលថត ទោះបីជាថតនៅទីកន្លែងដែលមានពន្លឺតិចក៏ដោយ។ ក្រៅពីនេះ ចំពោះរូបភាពដែលបានថតរួចក៏អាចធ្វើការរចនានៅក្នុង កម្មវិធី Instagram ដោយស្វ័យប្រវត្តក៏បាន និងអាចចែកចាយទៅកាន់បណ្ដាញសង្គមផ្សេងទៀតដូចជា Facebook និង Gmail បានកាន់តែងាយ ស្រួលថែមទៀតផង។
5- ប្រព័ន្ធ DLNA
DLNA គឺជាប្រព័ន្ធសម្រាប់ផ្ទេរឯកសារពីទូរស័ព្ទមួយទៅទូរស័ព្ទទៀត ដែលវាមានលក្ខណស្រដៀងគ្នាទៅនឹងប្រព័ន្ធ Bluetooth អញ្ចឹងដែរ។ ជាមួយនឹងប្រព័ន្ធ DLNA នេះ អ្នកប្រើប្រាស់អាចធ្វើការផ្ទេររាល់ឯកសារផ្សេងៗទៅឱ្យគ្នាទៅវិញទៅមក បានយ៉ាងស្រួល និងលឿនរហ័សទាន់ចិត្ត ទៀតផង។ ក្នុងនោះ អ្នកប្រើប្រាស់អាចធ្វើការផ្ទេររាល់ឯកសារដែលមានដូចជា រូបភាព វីដេអូ MP3 និងបញ្ជីឈ្មោះ (Contact Name) ជាដើម។
ល្អប្រសើរសម្រាប់ៈ

> ការថតរូបភាព និងវីដេអូៈ អាចផ្ដិតយករូបភាពបានច្បាស់ល្អ ពណ៌ធម្មជាតិ ជាមួយកាមេរ៉ា 6 មេហ្គាភិចសែល។
> ការស្ដាប់តន្រ្ដីៈ បានផ្ដល់ជូននូវការស្ដាប់តន្រ្តីកាន់តែពីរោះ តាមរយៈប្រព័ន្ធសំឡេង 5.1 Dolby ។
>ការកម្សាន្ដៈ សមត្ថភាពកាន់តែអស្ចារ្យជាមួយប្រព័ន្ធប្រតិបត្តិការ Android ICS v4.0 អាចដំណើរការបានគ្រប់កម្មវិធី និងហ្គេម។
> ថាមពលថ្មៈ ថាមពលថ្មប្រភេទ Li-Ion 1670 mAh ខ្លាំង ធន់ និងប្រើប្រាស់បានក្នុងកម្រិតរយៈពេលយូរ។

លក្ខណសម្បត្តិសំខាន់ៗ៖
ប្រព័ន្ធប្រតិបត្តិការៈ Android Ice Cream Sandwich
ប្រព័ន្ធៈ 2G (GSM 850 / 900 / 1800 / 1900)
3G (HSDPA 850 / 900 / 1700 / 1900 / 2100)
Wi-Fi (802.11 b/g/n), Wi-Fi Hotspot, A-GPS, Bluetooth v3.0 (A2DP)
ប្រភេទអេក្រង់ៈ Super AMOLED Capacitive Touchscreen, 16M colors
ទំហំអេក្រង់ៈ 4.3 អ៊ីង (540 x 960 ភិចសែល)
SIM Card: ប្រភេទ Mini-SIM
CPU : 1.5 GHz Cortext-A9
GPU : PowerVR SGX540
RAM : 1 GB
Memory ខាងក្នុងៈ 4 GB
Memory ខាងក្រៅៈ ប្រភេទ MicroSD អាចបន្ថែមបានដល់ 32 GB
ទំហំៈ 127.4 x 64.8 x 7.7 មីល្លីម៉ែត្រ
ទម្ងន់ៈ 110 ក្រាម
កាមេរ៉ាក្រោយៈ 8 មេហ្គាភិសែល Dual-LED Flash, Auto-focus (3264 x 2448 ភិចសែល)
កាមេរ៉ាមុខៈ 1.3 មេហ្គាភិសែល
វិទ្យុៈ Radio FM
ថតវីដេអូៈ ទំហំ Full HD 1080p@30fps
ឧបករណ៍វាស់ស្ទង់ៈ Accelerometer, Gyro, Proximity, Compass
ប្រភេទថ្មៈ Li-Ion 1670 mAh

Friday, December 21, 2012

របៀបដាក់ Christmas Them លើ Facebook ឱ្យកាន់តែទាក់ទាញ

Facebook គឺជាគេហទំព័រមួយដែលមានការពេញនិយមសម្រាប់មនុស្សជាច្រើន នៅទូទាំងពិភពលោក។ ហើយយើងសង្កេតឃើញថា នៅកម្ពុជាក៏មានសន្ទុះអ្នកលេង Facebook នេះ យ៉ាងសម្បើមផងដែរ ជាពិសេសគឺមិត្តយុវវ័យ។ ជាមួយគ្នានេះ ពួកគេតែងតែព្យាយាមរិះរកគំនិតអ្វីដែលថ្មីប្លែកៗ​ដើម្បិចែករំលែកទៅកាន់មិត្តភក្ដិ និងមនស្សជាទីស្រឡាញ់។ ដូច្នេះហើយ ដើម្បីបន្ថែមនូវការទាក់ទាញពីមិត្តភក្ដិមួយកម្រិតទៀតនោះ យើងខ្ញុំសូមណែនាំលោកអ្នកពីការដាក់ Them Christmas ទៅលើ Page របស់ Facebook លោកអ្នកឱ្យកាន់តែប្លែកភ្នែក។ ដូច្នេះ សូមធ្វើតាមការណែនាំដូចខាងក្រោម៖
1- ជាដំបូង សូមលោកអ្នកចុចនៅទីនេះ 
2- បន្ទាប់មក សូមជ្រើសចុចទៅលើ Them ណាមួយដែលលោកអ្នកពេញចិត្ត
3- បន្ទាប់មកទៀត សូមចុចលើប៊ូតុង SET THIS AS MY FACEBOOK SKIN ដែលមាននៅពីខាងក្រោម Them នោះ រួបន្ដចុចលើ Continue
4- ក្រោយមកទៀត វានឹងធ្វើការ Download ដោយស្វ័យប្រវត្ត រួចសូមចុចដំឡើងវា
5- បន្ទាប់មក សូមចុចបិទ Browser នោះ រួចធ្វើការបើកជាថ្មីម្ដងទៀត ហើយសូមបន្ដចូលទៅកាន់ Facebook នោះ លោកអ្នកនឹងបានឃើញនូវមុខមាត់ថ្មីនៃ Facebook របស់លោកអ្នកជាក់ជាមិនខាន។
បញ្ជាក់៖ ប្រសិនបើលោកអ្នកបានដំឡើងវាទៅលើ Browser ណា វានិងបង្ហាញសម្រាប់តែ Browser នោះតែប៉ុណ្នោះ។

ទាញយកដើម Christmas មានចល​នាតាំងនៅលើអេក្រង់កុំព្យូទ័រ

កាន់តែឡូយជាមួយនឹងការដាក់តាំងដើម Christmas នៅលើអេក្រង់កុំព្យូទ័របានយ៉ាងងាយស្រួល និងស្រស់ស្អាតទៀតផង។ នេះ គឺជាកម្មវិធីថ្មីមួយដែលអាចនិយាយបានជាការដូរមួយ សម្រាប់ជូនដល់ក្រុមគ្រួសារ មិត្តភក្ដិ និងមនុស្សជាទីស្រឡាញ់ សម្រាប់ថ្ងៃបុណ្យ Christmas នាពេលខាងមុខនេះផងដែរ។ ដូច្នេះ សូមរីករាយនឹងការទាញយកនូវប្រភេទដើម Christmas ដោយសេរី។

Saturday, December 8, 2012

ស្វែងរកទីតាំងទីក្រុងផ្សេងៗជុំវិញពិភពលោកតាមរយៈផែនទី Offine ជាមួយ City Maps 2Go v4.2.2

City Maps 2Go គឺជាកម្មវិធីជំនាន់ថ្មីមួយទៀត ដែលមានសមត្ថភាព ដើរតួជាអ្នកបង្ហាញផ្លូវដ៏ចំណានម្នាក់សម្រាប់អ្នកប្រើប្រាស់ ដែលជាអ្នកដំណើរកម្សាន្ដ ឬអ្នកជំនួញ ដែលចូលចិត្តធ្វើដំណើរទៅកាន់បណ្ដាទីក្រុងផ្សេងៗជុំវិញពិភពលោក។ ជាមួយនឹងកម្មវិធីមួយនេះ អាចអនុញ្ញាតឱ្យអ្នកប្រើប្រាស់បើកមើលពីទីតាំងផ្សេងៗដោយមិនចាំបាច់ប្រើប្រាស់ប្រព័ន្ធអ៊ិនធើណែតឡើយ (Offline)​ ក្នុងនោះមានដូចជា សណ្ឋាគារ ភោជនីដ្ឋាន ធនាគារ កន្លែងកម្សាន្ដ...ល... ។ បន្ថែមពីនេះ លោកអ្នកក៏អាចធ្វើការដៅចំណុចណាមួយដែលលោកអ្នកចាប់អា រម្មណ៍ មាននៅក្នុងផែនទីទុកសម្រាប់មើលនៅថ្ងៃក្រោយទៀតបានផងដែរ។

ជជែកកម្សាន្ដកាន់តែជក់ចិត្តជាមួយ Tango Text, Voice, Video Calls v2.4

កាន់តែរីករាយនឹងការជជែកកម្សាន្ដគ្មានដែនកំណត់ ជាមួយកម្មវិធី Tango Text, Vocie, Video Calls​ ជំនាន់ថ្មី។ ឥឡូវនេះ លោក អ្នកអាចធ្វើជជែកកម្សាន្ដបានកាន់តែងាយស្រួល និងលឿនរហ័សជាមួយនឹងមុខងារពិសេសៗរបស់កម្មវិធីជំនាន់ថ្មីមួយនេះ ដែលក្នុងនោះរួម មាន អាចធ្វើការហៅចេញជាសំលេង វីដេអូ និងអាចផ្ញើសារជាអក្សរ ឬរូបភាពបានដោយសេរី។ បន្ថែមលើនេះ លោកអ្នកក៏អាចផ្ញើសារ ដើម្បី អញ្ចើញ (Invite) មិត្តភក្ដិ ឬក្រុមគ្រួសារឱ្យចូលរួមប្រើប្រាស់កម្មវិធីនេះ តាមរយៈលេខទូរស័ព្ទ ឬ Email របស់ពួកគេផងដែរ។ មិនតែប៉ុណ្ណោះ កម្មវិធីនេះក៏អាចដំឡើងនៅលើម៉ាស៊ីនកុំព្យូទ័រ និង Mac បានផងដែរ ហើយលោកអ្នកអាចប្រើប្រាស់បានដូចនៅក្នុងទូរស័ព្ទអញ្ជឹងដែរ។

ចូលរួមផ្ដល់មតិ

 
Flashy Christmas Tree