Blogroll

Wednesday, August 29, 2012

គ្រាន់តែការលក់ផលិតផល iPhone មួយរបស់ Apple លើសពីការលក់របស់ Microsoft


យោងតាមស្ថិតិរបស់ Vanity Fair បានអោយដឹងថា ការលក់ផលិតផល iPhone តែមួយមុខគត់របស់ Apple មានតួលេខកើន ខ្ពស់ជាងការលក់ផលិតផលទាំងឡាយផ្សេងទៀតរបស់ Microsoft ដែលក្នុងនោះមានដូចជាប្រព័ន្ធ Windows, Office, Xbox, Bing, Windows Phone និងផលិតផលផ្សេងទៀតដែល Microsoft បានបង្កើតឡើងតាំងពីឆ្នាំ 1975 មកម៉្លេះ។ បើរាប់ត្រឹមត្រីមាសទី ១ ដើមឆ្នាំ 2012 នេះតួលេខនៃការលក់ផលិតផល iPhone របស់ក្រុមហ៊ុន Apple មានប្រមាណជា 22.7 ពាន់លានដុល្លារ ស្របពេលដែល Microsoft អាចធ្វើបានត្រឹមតែ 17.4 ពាន់លានដុល្លារប៉ុណ្ណោះ។

Tuesday, August 28, 2012

Microsoft និង Nokia នឹងបង្កើតព្រឹត្តិការណ៍រួមគ្នាមួយនៅក្នុងថ្ងៃទី 5 ខែកញ្ញាខាងមុខ



        យោងតាមប្រភពព័ត៌មានច្បាស់ការមួយបានឲ្យដឹងថា កំឡុងពេលថ្មីៗនេះ
អ្នកគ្រប់គ្រងផ្នែកលក់របស់ក្រុមហ៊ុន Nokia បានប្រាប់ទៅកាន់ក្រុមហ៊ុន Samsung 
នូវដំណឹងដែលក្រុមហ៊ុនខ្លួន និងក្រុមហ៊ុន Microsoft ត្រៀមនឹងបង្កើតព្រឹត្ដិការណ៍រួមគ្នាមួយនៅថ្ងៃទី ខែកញ្ញា ខាងមុខនេះ ដែលស្របពេលគ្នាជាមួយនឹងព្រឹត្ដិការណ៍ Nokia World ។ 


គេសង្ឈឹមយ៉ាងមុតមាំថាព្រឹត្ដិការណ៍ Nokia World នឹងប្រព្រឹត្តទៅយ៉ាងល្អ សម្រាប់ឲ្យក្រុមហ៊ុន Nokia និង Microsoft បើកដាក់ឲ្យប្រើប្រាស់ Window Phone 8 ជាមួយនឹងទូរស័ព្ទ Nokia Lumia 
ជាលើកដំបូងបង្អស់។​ វាគ្មានអ្វីជាបញ្ហានោះទេដែល Nokia មិនមានវត្តមានជាមួយ iOS និង Android ដែលវាត្រូវបាននិយមប្រើប្រាស់ជាមួយប្រភេទទូរស័ព្ទ Smartphone ។ អ្វីដែលសំខាន់នោះ គឺក្រុមហ៊ុន Samsung ដែលកពុងគ្រប់គ្រង 21.6% នៃទីផ្សារទូរស័ព្ទនាពេលបច្ចុប្បន្ន (រួមបញ្ជូលទាំង Smartphone និង Featurephone)។

Monday, August 27, 2012

តំលៃហ៊ុន Facebook ធ្លាក់ចុះពាក់កណ្តាល បើធៀបនឹង កាលពីតំលៃ បើកលក់ដំបូង IPO


នៅកម្លុងពេលថ្មីៗនេះ អ្នកវិនិយោគលើក្រុមហ៊ុន Facebook មានការស្រងាកចិត្តយ៉ាងខ្លាំង ចំពោះតំលៃហ៊ុននាពេលបច្ចុប្បន្ន ដែលបានធ្លាក់ចុះពាក់កណ្តាល មកនៅសល់ត្រឹម 19.07 ដុល្លារប៉ុណ្ណោះ បើធៀបនឹងតំលៃហ៊ុននាពេលបើកដំណើរការលក់លើកដំបូង ស្របពេលដែល IPO មានតំលៃ 38 ដុល្លារក្នុងមួយហ៊ុន។ ការធ្លាក់ចុះនេះបានកើតឡើង ក្រោយពីមានការប្រកាសថាសមាជិក Facebook ប្រមាណ 83 លាននាក់បានប្រើប្រាស់គណនី ក្លែងក្លាយ ដែលការប្រកាសនេះ បានធ្វើអោយអ្នកវិនិយោគជាច្រើនបាត់បង់ទំនុកចិត្តលើ Facebook។ ចំពោះនាយកប្រតិបត្តិ Facebook លោក Mark Zuckerberg វិញមានភាគហ៊ុនសរុបក្នុងដៃ 503.6 លានហ៊ុន ហើយទ្រព្យសម្បត្តិរបស់លោកបានធ្លាក់ចុះពី 19.14 ពាន់លានដុល្លារកាលពីហ៊ុននៅតំលៃ 38 ដុល្លារ មកនៅត្រឹមតែ 9.6 ពាន់លានដុល្លារនៅពេលហ៊ុនធ្លាក់មកនៅសល់ត្រឹមតែ 19.07 ក្នុងមួយហ៊ុន។





4 ចំនុចសំខាន់ៗក្នុងការថែទាំទូរស័ព្ទ


ទូរស័ព្ទ គឺជាឧបករណ៍ទំនាក់ទំនងមួយយ៉ាងសំខាន់ នៅក្នុងពិភពលោកនាពេលបច្ចុប្បន្ន ហើយវាបាននឹងកំពុងមានការពេញនិយមប្រើប្រាស់យ៉ាងខ្លាំងពីសំណាកមនុស្សជាច្រើននៅលើសកលលោក។​ រហូតមកដល់នាពេលបច្ចុប្បន្ននេះក្រុមហ៊ុនទូរស័ព្ទជាច្រើនបានបង្កើតទូរស័ព្ទ គ្រប់មាកគ្រប់សេរីទាំងអស់ សម្រាប់បំពេញតម្រូវការប្រើប្រាស់របស់អតិថិជនរបស់ខ្លូនដែលមានដូចជា iPhone, Samsung, Nokia, Motorola, LG ...​។ល។​ តែទទឹមនឹងការប្រើប្រាស់នោះ លោកអ្នកគួរតែយល់ដឹងពីការថែទាំទូរស័ព្ទផងដែរ ដើម្បីឲ្យការប្រើប្រាស់បានយូរអង្វែង។ ដូច្នេះហើយ ទើបទស្សនាវដ្ដី ទូរស័ព្ទបានលើកយកពីរបៀបថែទាំ 4​ យ៉ាង ដើម្បីឲ្យទូរស័ព្ទរបស់លោកអ្នកប្រើប្រាស់បានយូរ ដែលមានដូចជា ៖
1- អេក្រង់
អេក្រង់ គឺជាផ្នែកមួយសម្រាប់បង្ហាញរាល់ទិន្នន័យដូចជា រូបភាព វីដេអូរ ជាដើម​ ហើយវាដើរតួនាទី យ៉ាងសំខាន់នៅក្នុងទូរស័ព្ទ។ ដូច្នេះដើម្បីថែទាំអេក្រង់ទូរស័ព្ទរបស់លោកអ្នក អោយបានល្អគឺលោកអ្នកត្រូវធ្វើការជូតសម្អាត ​ជាមួយនឹង​ក្រណាត់ទន់ៗ​ ប្រសិនបើមានភាពកខ្វក់ខ្លាំងជាប់នៅលើអេក្រង់ លោកអ្នកអាចប្រើទឹកថ្នាំ ដែលសម្រាប់ជូតសម្អាតលាយបន្តិចមកផ្ដិតជូតថ្មមៗទៅលើអេក្រង់ទូរស័ព្ទរបស់លោកអ្នក។ ចំពោះទូរស័ព្ទដែលប្រើ Touch Screen លោកអ្នកគួរតែជ្រើសរើស នូវប្រភេទស្រោមណាមួយ​ ដែលសមល្មមសម្រាប់វា ដើម្បីបំពាក់ពីខាងក្រៅសម្រាប់ការពារ រាល់បញ្ហាដែលកើ់តឡើងដោយជាយថាហេតុ។
2- ស្រោម
ដើម្បីធានាបាននូវគុណភាព និងសុវត្ថិភាពចំពោះទូរស័ព្ទរបស់លោកអ្នកនោះ លោកអ្នកគួរតែជ្រើសរើសនូវប្រភេទ ស្រោមទូរស័ព្ទណាមួយ ដែលសាកសមនឹងទូរស័ព្ទរបស់លោកអ្នកសម្រាប់ការពាររាល់ការធ្លាក់ ប្រលាក់ និងស្នាមកូតផ្សេងៗទៀត ហើយម្យ៉ាងទៀតវាមានភាពងាយស្រួលសម្រាប់ដាក់តាមខ្លួន និងមានភាពស្រស់ស្អាតទៀតផង។ មិនត្រឹមតែប៉ុណ្ណោះវាក៏ជួយការពារទូរស័ព្ទរបស់លោកអ្នកពីការជ្រាបទឹកបានមួយកម្រិតផងដែរ។
3- ថាមពលថ្ម
ថ្មទូរស័ព្ទ គឺផ្នែកមួយយ៉ាងសំខាន់ដែលមិនអាចខ្វះបាននៅក្នុងទូរស័ព្ទ។ ដើម្បីរក្សាថាមពលថ្មឲ្យប្រើប្រាស់បានយូរ លោកអ្នកគួរតែធ្វើការសាកថ្មឲ្យបានពេញត្រឹមត្រូវតាមការកំណត់ និង ធ្វើការបិទប្រព័ន្ធមួយចំនួន ដែលមាននៅក្នុងទូរស័ព្ទ របស់លោកអ្នក ប្រសិនបើលោកអ្នកមិនបានប្រើប្រាស់ ដូចជាៈ ប្រព័ន្ធ Bluetooth, WiFi, Game ជាដើម។ ម្យ៉ាងវិញទៀតលោកអ្នកអាចធ្វើការសន្សំសំចៃថាមពលថ្ម របស់លោកអ្នក ឲ្យប្រើប្រាស់បានរយះពេលយូរជាងមុនបានផងដែរ ដោយគ្រាន់តែធ្វើការបន្ថយពន្លឺ និង បិទរូបភាពដែលមានចលនានៅលើអេក្រង់ទូរស័ព្ទកុំឲ្យដំណើរការ។
4- កន្លែងទុកដាក់
ដើម្បីធ្វើការទុកដាក់ទូរស័ព្ទរបស់លោកអ្នកឲ្យធានាបាននូវ​ផាសុកភាពនោះ លោកអ្នកគួរតែជ្រើសរើសទីតាំងណាមួយ ដែលសមរម្យ សម្រាប់ទុកដាក់ទូរស័ព្ទរបស់លោកអ្នក។ លោកអ្នកអាចរក្សាទុកទូរស័ព្ទរបស់លោកអ្នកនៅកន្លែង ដែល ស្ងួតឆ្ងាយពីកន្លែងដែលមានទឹក និងសំណើមខ្លាំងមានទីតាំងសមរម្យ ដែលមានសីតុណ្ហភាពចាប់ពី 0 ដល់ 35 អង្សារ ហើយត្រូវប្រាកដថាទីតាំងនោះមានសុវត្ថិភាពមិនមានក្មេង ឬសត្វពាហនៈអាចធ្វើធ្លាក់​បាន។ 




ចូលរួមផ្ដល់មតិ

 
Flashy Christmas Tree