Blogroll

មូលនិធិកុមារដុនបូស្កូ


មូលនិធិកុមារដុនបូស្កូ
គឺជាគំរោងនៃកម្មវិធីដ៏វិសេសមួយដែល ត្រូវបានទទួលស្គាល់ដោយ អង្គការមូលនិធិដុនបូស្កូនៅកម្ពុជា។មូលនិធិនេះបានបង្កើតឡើង
នៅឆ្នាំ១៩៩២ ដែលមានកុមារពិការនឹងកំព្រាជាច្រើន
បានចូលរួមដែលពួកគេត្រូវបានទទួលការឧបត្ថម យ៉ាងម៉ត់ចត់បំផុត
ពី សំណាកអ្នកឧបត្ថមរបស់ពួកគេ។មូលនិធិនេះបានបង្កើតឡើងដំបូង
ដោយមានទីតាំងធំ នៅរាជធានីភ្នំពេញ
ហើយបានបែងចែកជាសាខាចំនួនបី ទៀតគឺប៉ោយប៉ែតបាត់ដំបងនឹងខេត្ត
ព្រះសីហនុ។រហូតដល់ឆ្នាំ២០០៨មូលនិធិដុនបូស្កូកម្ពុជា
មានចំនួនកុមារ នៅក្នុងមូលនិធិ ប្រហែលជា
ជាង៥០ពាន់ នាក់នៅទូទាំងប្រទេសកម្ពុជា។
ប្រវត្តនៃការបង្កើត នៅក្នុងឆ្នាំ១៩៩២មូលនិធិដុនបូស្កូ កុមារត្រូវបានឧបត្ថមដោយ លោកឪពុកចនវិស័របន្ទាប់ ពីមូលនិធិដុនបូស្កូកម្ពុជា។លោកឪពុកចនវិស័រក៏អ្នកឧបត្ថមរបស់មូលនិធិដុនបូស្កូ កុមារនៅប្រទេសថៃផងដែរ។គំនិតក្នុងការបង្កើតមូលនិធិនេះ ត្រូវបានផ្តួចផ្តើមក្នុងស្ថានភាពដ៏លំបាកគឺកំឡុងពេលនៃ
ភាពមិនស្ថិតស្ថេររបស់សង្គ្រាម។នៅឆ្នាំ១៩៩៧កុមារនៅកម្ពុជាចំនួន៧០ភាគរយ
មិនមាន ឱកាសទៅសាលារៀនហើយសាលារៀនភាគច្រើនត្រូវបាន បំផ្លាញនៅក្នុងអតីតកាលដ៏ឈឺចាប់។មូលនិធិក៏បានសំរេចចិត្ត ជួសជុលសាលារៀនមួយចំនួនឡើងវិញ នៅក្នុង១៤ខេត្តនៃប្រទេសកម្ពុជា ដោយទទួលបានការជួយឧបត្ថម ពីសប្បុរសជនមួយចំនួននៅតាមបណ្តាប្រទេសនៅអ៊ឺរុប។ពេលជាមួយគ្នានេះដែមានកុមារមួយចំនួនកំពុងតែរស់នៅប្រកប ដោយភាពក្រីក្ររយ៉ាងសង្វែកកុមារខ្លះកំពុងតែធ្លាក់ទៅក្នុងគ្រោះថ្នាក់នៃជំងឺឆ្លងផ្សេងៗ ដូចជាជំងឺអេដស៏ជាដើមហើយនឹងមានមួយចំនួនទៀតកំពុងតែធ្លាក់ខ្លួនទៅ ក្នុងការឆបោកនឹងខ្លះទៀតក៏បានចុះឈ្មោះចូលសិក្សាក្នុងកម្មវិធីមួយរបស់ មូលនិធិដើម្បីធានាអោយពួកគេបានចូលសាលារៀននឹងទទួលនូវចំនីអាហារ។កម្មវិធីនេះផ្តោតសំខាន់ជាពិសេសទៅលើកុមារ ដែលមកពីរោងចក្រ ដីអិដ្ឋខេត្តបាត់ដំបងក្មេងៗដែលបានជួយសង្គ្រោះពីអំពើរជួយដូរមនុស្ស មកពីប្រទេសថៃក្នុងទីក្រុងប៉ោយប៉ែតនឹងកុមារនៅក្នុងខេត្តព្រះសីហនុ។
គោលបំណង មូលនិធិដុនបូស្កូកុមារមានគោលបំណង លើកទឹកចិត្តកុមារដែល មកពីគ្រួសាសហគមន៏ក្រីក្ររនឹងធ្លាក់ក្នុង ស្ថានភាពគ្រោះថ្នាក់ដូចជា ជំងឺអេដស៏ការជួយដូរមនុស្សកុមារដែលគ្មានទីពឹងអោយពួកគេមានលិទ្ធភាព សេរីភាពដូចមនុស្សទូទៅដែរ។ម៉្យាងទៀតគឺចង់លើកដំកើងនូវប្រព័ន្ធអប់រំនៅកម្ពុជា នឹងលុបបំបាត់នូវអំពើហឹង្សា ក្នុងគ្រួសារ។មូលនិធិដុនបូស្កូកម្ពុជាគឺជាអង្គការមួយ ដែលមិនរកប្រាក់កំរៃពីប្រទេសកម្ពុជារឺប្រទេស ណាមួយឡើយ ប៉ុន្តែជាអង្គការមួយដែលជួយក្មេងកំព្រា និងយុវជនក្រីក្រដែលរស់នៅ
ក្នុងប្រទេសកម្ពុជាផងដែរ។អ្វីដែលយើងបានសម្រេចនេះគឺបានដោយសារ ការប្រទានពរពីព្រះជាម្ចាស់ ក៏ដូចជាការជួយពីសំណាក់អ្នកស្មាក់ចិត្តទាំងអស់រួមទាំង អ្នកឧមត្ថម្ភជាច្រើនរូបទៀត។ពួកយើងទាំងអស់គ្នាសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅនិង សំដែងនូវការដឹងគុណយ៉ាងក្រៃលែងចំពោះអ្នកជួយឧបត្ថម្ភទាំងអស់ដែលតែងតែជួយឧបត្ថម្ភសាលាយើងខ្ញុំកន្លងមកដោយចំណាយទាំងកំលាំងកាយកំលាំងចិត្តនិងទ្រព្យសម្បត្តិ ដើម្បីរួមចំណែកធ្វើឱ្យអនាគតយុវជនកម្ពុជាមានភាពល្អប្រសើរដែល
ពួកគេសមនឹងទទួលបាន។យើងសង្ឃឹមជឿជាក់ថាវាជាមុខជំនាញដ៏សមរម្យមួយ ដែលទទួលបានពីការអប់រំយ៉ាងល្អដែលជាផ្លូវដ៏ល្អមួយដើម្បីឱ្យយុវជនចៀសផុត ពីការសេពគ្រឿងញៀនគ្រឿងស្រវឹងអំពើអបាយមុខនិងអំពើហិង្សាផ្សេងៗទាំងអស់ នេះវាជាកត្តាមួយដែលនៅតែមានប្រជាប្រិយភាពនៅក្នុងប្រទេសកម្ពុជាយើងនេះ។ដើម្បីបន្តកិច្ចការរបស់យើងឱ្យកាន់តែ ប្រសើរពួកយើង មានគំរោងពង្រីកសាខានឹងរចនាសម្ពន្ធ័ឱ្យធំទូលាយដើម្បី បង្កើនចំនួនសិស្ស ឱ្យកាន់តែច្រើនដែលមកពីតាមបណ្តាខេត្តឆ្ងាយក្នុងប្រទេសកម្ពុជាដើម្បីក្លាយខ្លួន ជាអ្នកបង្ហាត់បង្រៀននិងសាស្ត្រាចារ្យដែលមានគុណភាពល្អក្នុងការប្រកបរបរហើយ ធ្វើឱ្យការអប់រំរបស់មានការរីកចំរើន។








ចូលរួមផ្ដល់មតិ

 
Flashy Christmas Tree