Blogroll

Friday, May 25, 2012

ការប្រារព្ធធ្វើបុណ្យព្រះនាងម៉ារី នៅសាលាបច្ចេកទេសដុនបូស្កូខេត្តព្រះសីហនុ

កាលពីយប់វេលាម៉ោង ៦:៣០នាទី ថ្ងៃព្រហស្បតិ៍ ទី២៤ ខែឧសភា ឆ្នាំ២០១២កន្លងទៅនេះ នៅសាលាបច្ចេកទេសដុនបូស្កូខេត្តព្រះសីហនុបានប្រារព្ធធ្វើពីធីបុណ្យព្រះនាងម៉ារីជាទីពុំនឹង។ដែលក្នុងពីធីបុណ្យនេះមានសិស្សានុសិស្ស និងគ្រិះបិរិសទ្ធ ប្រមាណជា២០០នាក់ចូលរួម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកអភិបាល អូលីវយេ ដែលជាអ្នកគ្រប់គ្រង់ សាឡេស៊ានភូភាគភ្នំពេញ។ 


គួររំលឹកផងដែរថាការប្រារព្ធពិធីបុណ្យព្រះនាងម៉ារីនេះគឺតែងតែធ្ធ្វើឡើងជារៀងរាល់ឆ្នាំ ។ការប្រារព្ធពិធីបុណ្យនេះផងដែរគឹធ្វើដើម្បីរំលឹកដល់ព្រះនាងម៉ារីជាទីពុំនឹង និងធ្វើការដុតសំបុត្រដែលសរសេរទួលអង្វរព្រះជាម្ចាស់ដើម្បីអោយព្រះនាងម៉ារី ជួយអង្វរព្រះជាម្ចាស់។

 ការប្ររព្ធពិធីបុណ្យនេះគឹចាប់ផ្ដើមធ្វើនៅម៉ោង ៦:៣០នាទីយប់ ដែលដំបូងគឺបានប្រារព្ធធ្វើនៅក្នុងព្រះវិហារដោយនាំគ្នាច្រើងចំរៀងលើកដំកើងព្រះនាងម៉ារី និងធ្វើការអធិដ្ឋានសុំសេចក្ដីសុខព្រះជាម្ចាស់។ លុះការប្រារព្ធធ្វើពីធីនៅក្នុងព្រះវិហារចប់ ពួកគេក៏នាំគ្នាធ្វើអុញទៀនដើរដង្ហែរជុំវិញសាលា អមដោយចំរៀងច្រៀងកោតសរសើរព្រះនាងម៉ារី ហើយក៏បានធ្វើការដុតសំបុត្រដែលខ្លួនបានសរសេរទូលសុំអង្វរព្រះនាងម៉ារីជាទីពុំនឹង។

លុះការប្រារព្ធពិធីចប់ សិស្សានុសិស្សទាំងអស់ក៏បានញ៉ាំបាយជុំគ្នាដែលបង្ហាញពីទឹកចិត្តស្រលាញ់ នឹង សាមគ្គីគ្នាក្នុងនាមជាកូនលោកឪពុកបូស្កូ ស្ថិតនៅក្រោមដំបូលសាលាតែមួយ។

ចូលរួមផ្ដល់មតិ

 
Flashy Christmas Tree