Blogroll

Saturday, February 25, 2012

ដុនបូស្កូប៉ោយប៉ែត

ដុនបូស្កូប៉ោយប៉ែតគឺជាមជ្ឈមណ្ឌលមួយនៃសលាដុនបូស្កូដែលមានទីតាំងស្ថិតនៅជាប់នឹងស្រុកមួយនៃខេត្តប៉ោយប៉ែត ក្នុងភាគខាងជើងឆៀងខាងលិចនៃខេត្តបន្ទាយមានជ័យ។ទីរួមខេត្តប៉ោយបែតគឺមានព្រំប្រទល់ជាប់នឹងប្រទេសថៃដែលជិតនឹងកាស៊ីណូលុចសារី។នៅក្នុងទីរួមខេត្តប៉ោយប៉ែតមានប្រជាជនទាំងអស់ចំនួន៤០០ពាន់អ្នក ដែលពួកគេភាគច្រើនជាកសិករដែលធ្វើការចំណាកស្រុកមកពីបណ្ដាខេត្តផ្សេងៗនៃប្រទេសកម្ពុជាដែលបានចាកចេញពីស្រុកកំណើតមករកការងារធ្វើនៅប៉ោយប៉ែត ដូចជានៅតាមកាស៊ីណូជាដើម។
ហើយក៏មានគ្រួសារប្រែល៤ ទៅ៥គ្រួសារដែលជាគ្រួសារកសិករ បានភៀសខ្លួនចូលទៅក្នុង ប្រទេសថៃនៅក្នុងទស្សវត្សទី៨០។មុនឆ្នាំ១៩៩៩ ប៉ោយប៉ែតគឺជាតំបន់ព្រៃភ្នំមួយ ហើយក៏ធ្លាប់ជាសមរភូមិនៃសង្រ្គាមផងដែរ។
ចំនុចកណ្ដាលនៃទីក្រុងប៉ោយបែតពីមុនគឺជាកន្លែងដែលពោពេញទៅដោយបញ្ហាមួយចំនួនដូចជា ការជួញដូរមនុស្សពលកម្មកុមារ កុមារអនាថា និងបញ្ហារំលោភបំពានផ្លូវភេទលើកុមារនិងស្ដ្រី។
សាលានិងកន្លែងស្នាក់នៅរបស់កុមារត្រូវបានបើកដំណើរនៅក្នុងឆ្នាំ២០០៤ ដើម្បីជួយទៅដល់កុមារទាំងអស់អោយរូចផុតពីការជួញដូរមនុស្សនិងបញ្ហាអនាថា។គំរោងបច្ចេកទេសដែលសំរាប់ជួយដល់យុវជន និងក្មេងៗក្រីក្រ ត្រូវាបានបង្កើតឡើងនៅឆ្នាំ២០០៥ ដែលមានការសិក្សាកំរិតថ្នាក់ទី៦ និងថ្នាក់ទី៧ ដែលក្នុងនៅមានផ្នែកដូចជា ផ្នែកអគ្គិសនី ផ្នែកយន្ដសាស្រ្ដរថយន្ដផ្នែកកាត់ដេរ និង កុំព្យូទ័រ។ ហើយថ្មីៗនេះ មជ្ឈមណ្ឌលបានបង្កើត៤គំរោងទៀតដែលមានដូចជា៖
  1. មណ្ឌលកុមារកំព្រារ និងអ្នកដែលទទួលរងគ្រោះពីការជួញដូរផ្លូវភេទ។
  2. សាលាបង្រៀនអាននិងសរសេរ សំរាប់កុមារ និងក្មេងកម្មករដែលបានបោះបង់ចោលការរៀនសូត្រ។
  3. ផ្ដល់ម្ហូបអាហារ
  4. បច្ចេកទេសកុំព្យូទ័រ ផ្នែកជួសជុលរថយន្ដ ម៉ូតូ  ផ្នែកលេខាធិការ និងផ្នែកកាត់ដេរសំរាប់កម្មករក្មេងៗ។




Monday, February 20, 2012

ស្ថិតិកុមាររស់នៅតាមថ្នល់នៅអាស៊ី

រូបភាពពីWikipedia English
 បើតាមការប្រមាណរបស់អង្គរការ យូនីសេហ្វ (UNICEF)មានកុមារ១១លាននាក់រស់នៅតាមថ្នល់ នៅក្នុងប្រទេសឥណ្ឌាត្រូវបានជួយសង្រ្គោះតួរលេខ៖ស្ធានទូតរបស់ឥណ្ឌាបានបានស្មានថា មានកុមារ៣១៤,៧០០នាក់រស់នៅតាមផ្លូវ​នៅក្នុងនៅតាមតំបន់មួយចំនួនដូចជា Bombay, Calcutta , Madras, Kanpur, Bangalore Hyderabad និងនៅជុំវិញតំបន់ Delhi alone
·         បើតាមការស្ទុងមើលចន្លោះផ្លូវចំនួន១០០ដែលមាន កុមាររស់នៅតាមផ្លូវដែលមាននៅតាមស្ថានី New Delhi Railway នៅក្នុងប្រទេសឥណ្ឌា ដែលមាន៨៦%ជាកុមារា នៅក្នុងចន្លោះអាយុ១៤ឆ្នាំ ដល់អាយុ១៨ឆ្នាំត្រូវបានប្រឈមមុខនឹងបញ្ហា ផ្លូវភេទខ្លាំង ហើយមានតិចណាស់នៃពួកគេ ដែលបានដឹង ពីការពារនិងការប្រើប្រាស់ ស្រោមអនាម័យ។ បើតាមការសិក្សានៅឆ្នាំ២០០៧ នៅក្នុងប្រទេសឥណ្ឌាបានសិក្សារកឃើញថា ៦៥.៩%នៃកុមាររស់នៅតាមផ្លូវបានរស់នៅជាមួយនឹង ឪពុកម្ដាយរបស់គេនៅតាមផ្លូវ។កុមារ៥១.៨៤%បានរស់នៅតាមផ្លូវសាធារណៈ  និង ១៧.៤៨%មានទីជំរក
៣០.៦៧%ផ្សេងទៀតដែលរាប់បញ្ជូលទាំងកុមាររស់នៅក្រោមស្ពាន ផ្លូវរទេះភ្លើង តាមកន្លែងចតឡាន ផ្សេងទៀត និងផ្សារ។ សរុមកបញ្ហាដែលបង្ករអោយមានបង្ករអោយមាន កុមាររស់នៅតាមថ្លល់គឺដោយសារតែកត្តា​ គ្រួសារ រឺក៏ផ្សេងពីនេះ ដែលមាន៦៦.៨% ដែឆ្លងកាត់រដ្ឋ​ ហើយក្រៅពីនេះមាន៥៤.៦២%គឺជាកុមារា និង៤៥.៣៨%ជាកុមារី។
·         តាមការសិក្សាមួយរបស់ឥណ្ឌា ដែលជាចំនួនក្រៅនៃចំនួនសរុបនៃកុមារបានរាយការណ៍ថា
មានបង្ខំអោយកុមារធ្វើការហួសកំលាំង ១៧.៧៣%ជាកុមាររស់នៅតាមផ្លូវ និង២២.៧៧% បានរាយការថាបានទទួលរងនៅការរំលោភបំពានផ្លូវភេទ។ ការបានស្មានមួយទៀតមានកុមាររស់ នៅតាមផ្លូវ៤០០,០០០នាក់រស់នៅក្នុងBangladesh,ជិត១០%ទៀតដែលនៅសល់ បានត្រូវបង្ខំអោយធ្វើជាពេស្យាចារ។ការសិក្សាបានស្មានមួយទៀតបានអោយដឹងថា មានកុមាររស់នៅតាមផ្លូវ១០,០០០ ដល់២០,០០០នាក់កំពុងរស់នៅតាមថ្នល់នៅក្នុងប្រទេសកម្ពុជា។ ហើយតាមការសិក្សាមួយទៀត​កុមារដែលងាយទទួលរង់គ្រោះត្រូវបានបញ្ជូលជា កុមាររស់នៅតាមផ្លូវ។នៅក្នុងទីក្រុងភ្នំពេញបានរកឃើញថាមាន៨៨%បានមានទំនាក់ទំនង នឹងបញ្ហាផ្លូវភេទជាមួយភ្ញៀវទេសចរណ៍ បរទេស។ហើយមាន៧០.៦%នៃកុមារ។ នៅទីក្រុងភ្នំពេញមានការបានស្មានថាមានកុមារ ៦១៦,០២៣នាក់ធ្វើការនៅចន្លោះអាយុពី ៥ ទៅ១៧ឆ្នាំហើយមានកុមារ២,០០០នាក់រស់ នៅតាមផ្លូវនៅទីក្រុងភ្នំពេញ។ នឹងនៅមានកុមារ១៥,០០០នាក់ទៀតដែលមិនមានផ្ទះសំបែង។អង្គរការមួយនៅប្រទេសចិនបាន ធ្វើការបានស្មានថានៅក្នុងឆ្នាំ២០០១មានកុមាររស់នៅតាមផ្លូវ ចំនួន១៥០.០០០នាក់។ នៅក្នុងប្រទេសឥណ្ឌូនេស៊ីមានកុមាររស់នៅតាមផ្លូវ១៧០.០០០នាក់។
·         តាមការសិក្សាមួយនៅប្រទេសឡាវបានបញ្ជាក់ថា មានកុមារតាមផ្លូវ៤៤%ភាគរយ។
·         មានកុមារចន្លោះពី១៥ទៅ២០%នៃកុមាររស់នៅតាមផ្លូវនៅក្នុងប្រទេសវៀតណាមជួបប្រទះនឹងជំងឺអេដស៍។
·         នៅប្រទេសនេប៉ាល់មានកុមារ មិនបានចូលសាលា និងកុមាររស់នៅតាមផ្លូវគឺជាប់ទាក់ទង់នឹង សកម្មភាពផ្លូវភេទដែលបានចាប់ផ្ដើមនៅក្នុង៣ខែដំបូងនៃការរស់នៅតាមផ្លូវរបស់គេមកម្លេះ។
·         នៅក្នុងតំបន់ Pokaraនៅប្រទេសនេប៉ាល់ មានក្មេងប្រុស៨០%រស់នៅតាមផ្លូវ និងក្មេងស្រីមាន៩០%បានរង់នៅបញ្ហាផ្លូវភេទ ដែលមានការបោកបញ្ឆោតពីម្ចាស់សណ្ឋាគារ និង ភោជនីដ្ឋាន។



Monday, February 13, 2012

ជីវិតនឹងការតស៊ូរបស់ប្អូនប្រុសទូច សុខ



ដូចជាយើងធ្លាប់បានអានច្រើនមក ហើយអំពី ឆាកជីវិតពិត និង ការតស៊ូរបស់ប្រជាពលរដ្ឋយើងដែលគាត់មានជីវិតលំបាកតោកយ៉ាក ហើយនៅថ្ងៃនេះផងដែរយើងខ្ញុំសូមនាំអារម្មណ៍
មិត្តអ្នកអានទាំងអស់ ទៅជួបជាមួយនឹង ឆាកជីវិតពិត និងការតស៊ូរបស់ប្អូនប្រុសទូច សុខ ដែលគាត់សព្វថ្ងៃកំពុងសិក្សានៅសាលាបច្ចេកទេស
ដុនបូស្កូ ខេត្តព្រះសីហនុ។ប្អូនប្រុស ទូច សុខ មានស្រុកកំណើតនៅ ភូមិវាមាស ឃុំវាលរេញ ស្រុកព្រៃនុប ខេត្តព្រះសីហនុ។ប្អូនប្រុស ទូច សុខ មានបងប្អូន២នាក់ដែលឪពុកម្ដាយរបស់គាត់ បានស្លាប់ចោល តាំងពីគាត់ នៅតូចៗម្លេះដោយសារតែជំងឺបេះដូង។ប្អូនប្រុសបានបបង្ហើបប្រាប់អោយ ទស្សនាវដ្ដី ដុន បូស្កូ ដឹងថា បន្ទាប់ពីឪពុកម្ដាយរបស់គាត់ បានទទួលមរណភាពទៅគាត់ ហើយនឹងប្អូនរបស់គាត់បានរស់ នៅជាមួយជីដូនចាស់អាយុ ៦៥ឆ្នាំ ដែលពេលនោះគាត់មានអាយុ៩ឆ្នាំ និងប្អូនប្រុសមានអាយុ៥ឆ្នាំ។គាត់បានបន្ដទាំងទឹកមុខក្រៀមក្រំថា ការរស់នៅ ជាមួយជីដូនគឺ មានការលំបាកខ្លាំងណាស់ ព្រោះដោយសារតែជីដូនរបស់គាត់ មានភាពចាស់ជរា និងគាត់ទាំងពីរនាក់នៅក្មេងទៀត មិនដឹង ជាធ្វើការអីកើតធ្វើអោយជីវិតរបស់ពួកគាត់មានភាពក្រលំបាក ។ពេលខ្លះមិនមែនលុយដើម្បីទិញម្ហូបទេ គាត់ហើយនឹងប្អូនប្រុសគាត់ បានចេញទៅស្រែរក ខ្ចង ក្ដាម និងត្រី សំរាប់យកមកធ្វើម្ហូប។ ហើយពេលខ្លះរកបានត្រីច្រើនក៏បានលក់យកលុយមកទិញអង្ករ។ លុះប្អូនរស់នៅជាមួយជីដូនបានប្រហែល៤ទៅ៥ខែ មានអង្គការកុមារកំព្រារមួយ បានមកសុំគាត់ហើយ នឹងប្អូនប្រុស ទៅរស់នៅមណ្ឌលកុមារកំព្រារ។ដំបូងគាត់មានអារម្មណ៍ ថាភ័យណាស់ព្រោះគាត់មិនចង់ ទៅរស់នៅឆ្ងាយពីគ្រួសារទេ ព្រោះប្អូនបានបាត់បង់ឪពុកម្ដាយទៅហើយ ប៉ុន្ដែដោយសារតែញាតិមិត្ត បងប្អូនបានពន្យល់ប្រាប់ និងជីដូនរបស់គាត់បានអនុញ្ញាត អោយគាត់ទាំងពីរនាក់ទៅ ហើយម្យ៉ាងវិញទៀតដោយសារតែ គ្រួសារមានភាពក្រីក្រលំបាកទើបបគាត់បានសំរេចចិត្តទៅរស់ នៅមណ្ឌលកុមារកំព្រារ។គាត់បានរស់នៅក្នុងមណ្ឌលកុមារកំព្រារ នៅខែឆ្នាំ1999។បន្ទាប់ពីបានរស់នៅ មណ្ឌលកុមារកំព្រារមក គាត់ហើយនឹងប្អូនប្រុសបានចូលសិក្សានៅពេលនោះវាមានការលំបាក ខ្លាំងណាស់សំរាប់រូបគាត់ ព្រោះគាត់មិនដែលស្គាល់អ្នកនៅទីនោះ ហើយម្យ៉ាងទៀត គាត់នឹកផ្ទះនឹកលោកយាយ ប៉ុន្ដែលុះយូរៗទៅ ទើបគាត់អាចទំលាប់បាន។ហើយលោកយាយរបស់គាត់តែងតែមកមើលគាត់យូៗម្ដង។គាត់បានបន្ដទៀតថា ការសិក្សារបស់គាត់ក៏មិនដូចជាក្មេងដ៏ដែទៀតដែរ ពេលខ្លះមានការខ្វះខាតសំលៀកបំពាក់ និងសំភារះសិក្សាមួយចំនួន ហើយការទៅរៀនក៏មិនដែលមានលុយចាយដូចក្មេងដ៏ទៃដែរ។ប៉ុន្តែគាត់នៅតែខិតខំរៀនសូត្ររហូតមិនដែលខ្ជិលច្រអូសឡើយ រហូតដល់គាត់បញ្ចប់ថ្នាក់បាកដុបដែល ធ្វើអោយគាត់មានមោទភាពចំពោះខ្លួនឯងមែនទែនដែលពីមុនមកគាត់មិនដែលគិតថាគាត់នឹងបានរៀនដល់បញ្ចប់ថ្នាក់បាក់ដុបឡើយ។ការទទួលបានជោគជ័យដូចនេះក៏បានជំរុញអោយគាត់មានចិត្តចង់រៀនបន្តទៀត។គាត់បានបន្តអោយដឹងទៀតថា បន្ទាប់ពីបានបញ្ចប់ការសិក្សាកំរិតថ្នាក់ទុតយភូមិមកគាត់ ក៏បានមកដាក់ពាក្យប្រលងនៅសាលាបច្ចេកទេសដុនបូស្កូខេត្តព្រះសីហនុ ដែលពេលនោះគាត់ បានដឹងព័ត៌មានតាមរយះមណ្ឌលដែលគាត់រស់នៅ និងតាមរយះការផ្សព្វផ្សាយនៅតាមសាលារៀន។បន្ទាប់មកគាត់មានចំណាប់អារម្មណ៍ក៏បានសំរេចចិត្តដាក់ពាក្យប្រលង។គួរបញ្ជាក់ផងដែរថា សាលាបច្ចេកទេសដុនបូស្កូខេត្តព្រះសីហនុគឺជាសាលាមួយដែលជួយទៅដល់យុវជនក្រីក្រដែលមិនមែនលទ្ធភាពបន្ដនៅសកលវិទ្យាល័យរឺមហាវិទ្យាល័យនានា ហើយសាលាបច្ចេកទេសដុនបូស្កូខេត្តព្រះសីហនុ ក៏មានបើកបង្រៀនជំនាញដូចជា ផ្នែកអគ្គិសនី ផ្នែកយន្ដសាស្រ្ដទូទៅ ផ្នែកយន្ដសាស្រ្ដរថយន្ដ ផ្នែកលេខាធិការ និង ផ្នែកទំនាក់ទំនងសង្គម ហើយក៏មានបង្រៀនផ្នែកសណ្ឋាគារផងដែរ ដែលនៅក្នុងនោះមានមុខវិជ្ជាដូចជា ការិយាល័យជួរមុខ សេវាកម្ម រៀបចំបន្ទប់ និង ភាសាអង់គ្លេស។នៅពេលនោះនៅពេលដាក់ពាក្យ គាត់បានជ្រើសរើសយកជំរើសទី១ គឺផ្នែកអគ្គិសនី និងទី២គឺ សេវាកម្មម្ហូបអាហារ ។បន្ទាប់ពីប្រលង រួចគាត់ត្រូវរងចាំ៥ថ្ងៃទើបដឹងលទ្ធផល នៅពេលនោះគាត់ពិតជាមានអារម្មណ៍ថាភ័យមែនទែន។បន្ទាប់ពី៥ថ្ងៃបានកន្លងផុតទៅលទ្ធផលបានចេញមក គាត់បានប្រលងជាប់នៅសាលាបច្ចេកទេសដុនបូស្កូ ខេត្តព្រះសីហនុ ខាងផ្នែកសណ្ធាគារ លើមុខវិជាសេវាកម្ម។គាត់ពិតជាមានអារម្មណ៍សប្បាយរីករាយ ខ្លាំងណាស់នៅពេលដែលបានដឹងថាប្រលងជាប់។លុះបានដឹងថាខ្លួនបានប្រលងជាប់នៅ សាលាបច្ចេកទេសដុនបូស្កូខេត្តព្រះសីហនុហើយ នៅពេលនោះគាត់ត្រូវរងចាំ១ខែមុននឹងចូលរៀន។លុះថ្ងៃបើកបវេស្សនកាលបានមកដល់ គាត់បានចូលរៀននៅសាលាបច្ចេកទេសដុនបូស្កូ ខេត្តព្រះសីហនុនៅថ្ងៃ១២ ខែតុលា ឆ្នាំ២០១០។តែនៅពេលនោះគាត់មិនបានជាប់ឈ្មោះ ជាសិស្សស្នាក់ក្នុងសាលាទេ ដូច្នេះគាត់ហើយគាត់ត្រូវជួលផ្ទះដើម្បីស្នាក់នៅក្រោយមកគាត់បានជួល ផ្ទះមួយបន្ទប់ដែលនៅជិតនឹងសាលាដែរ ដែលវាមានភាពងាយស្រួលផងដែរសំរាប់គាត់ធ្វើដំណើរ ទៅសាលារៀន ដែលផ្ទះនោះ១ខែតំលៃ៤០០០០រៀល។ប៉ុន្ឌែដោយសារតែមានជំនួយពី មណ្ឌលដែលគាត់រស់នៅ គេបានឧបត្ថម្ភអោយគាត់មួយខែចំនួន១០០០០០រៀល។ទោះជាយ៉ាងណាក៏ដោយប្រាក់១០០០០០រៀលពិតជាបានជួយគាត់បានមួយចំណែកពិតមែន តែក៏មិនអាចជួយគាត់បានទាំងស្រុងដែរ ព្រោះសព្វថ្ងៃគាត់ត្រូវចំណាយលើថ្លៃផ្ទះស្នាក់នៅផង ទឹក ភ្លើង ម្ហូបអាហារ និងសំភារះប្រើប្រាស់មួយចំនួនទៀត ដែលធ្វើអោយគាត់ពេលខ្លះមានភាពខ្វះខាតយ៉ាងខ្លាំង ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយក៏គាត់នៅតែខិតខំតស៊ូប្រឹងប្រែងរហូតមិនដែលចុះចាញ់ឧបសគ្គនោះម្ដងណាឡើយ។ហើយគាត់តែងតែសង្ឈឹមក្នុងចិត្តថានៅថ្ងៃណាមួយគាត់នឹង បានទទួលការងារល្អមួយធ្វើសំរាប់អនាគត របស់គាត់ និងប្រសិនបើគាត់មានឪកាស និងលទ្ធភាពគាត់នឹងបន្តសិក្សាបន្តទៀត។លើសពីនេះទៅទៀត គាត់ក៏បានអំពាវនាវដល់សប្បុរសជនសូមមេត្តាជួយដល់រូបគាត់ផងពីព្រោះសព្វថ្ងៃគាត់មានការខ្វះខាត និង លំបាកខ្លះណាស់សំរាប់ការសិក្សារបស់គាត់។ហើយពីទស្សនាវដ្ដីដុនបូស្កូក៏សូមជូនពររូប ប្អូនប្រុស ទូច សុខ សូមអោយគាត់បានទទួលជោគជ័យនៅក្នុងជីវិត និងជោគជ័យគ្រប់អ្វីៗដែលគាត់ប៉ងប្រាថ្នា។



ចូលរួមផ្ដល់មតិ

 
Flashy Christmas Tree