Blogroll

Monday, January 21, 2013

ទស្សនាខ្សែភាពយន្ដបែប 3D គ្មានដែនកំណត់ជាមួយ Tablet Gadmei T863 3D

ឥឡូវនេះ លោកអ្នកមិនចាំបាច់ចំណាយពេលវេលា និងថវិកា ដើម្បីចូលមើលខ្សែភាពយន្ដបែប 3D នៅតាមរោងកុនផ្សេងៗទៀតឡើយ។ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អ្នកប្រើប្រាស់ និងប្រិយមិត្តអ្នកអានរបស់របស់ទស្សនាវដ្ដី ទូរស័ព្ទ យើងខ្ញុំសូមណែនាំនូវប្រភេទ Tablet ម៉ូដែលថ្មី មួយ ដែលអាចឱ្យលោកអ្នកកម្សាន្ដអារម្មណ៍ កាន់តែអស្ចារ្យជាមួយនឹង ការទស្សនាខ្សែវីដេអូបែប 3D ដោយមិនចាំបាច់ពាក់វ៉ែនតា 3D ក៏បាន។ ជាមួយនឹងឧបករណ៍ Tablet ថ្មីនេះ វាត្រូវបានរចនាឡើងជាមួយនឹងរូបរាង និងសមត្ថភាពពិសេសៗជាច្រើន សម្រាប់បម្រើជូននូវសេចក្ដីត្រូវការ របស់អ្នកប្រើប្រាស់គ្រប់រូប។ ដូច្នេះ ដើម្បីជ្រាបច្បាស់ពី រូបរាង និងសមត្ថភាពរបស់វាមានអ្វីខ្លះនោះ សូមតាមដានជាមួយទស្សនាវដ្ដី ទូរស័ព្ទ ដូចតទៅ៖
1-ការរចនា 
Tablet ម៉ូដែលថ្មីនេះ ត្រូវបានរចនាឡើងជាមួយរូបរាងយ៉ាងស្រស់ស្អាត និងសាកសមបំផុតសម្រាប់ស្រទាប់មនុស្សគ្រប់វ័យ ដោយវាមាន ទំហំសមល្មមងាយស្រួលក្នុងការកាន់ជាប់នឹងដៃ។ ចំណែកតួខ្លួនរបស់វាខាងក្រោយត្រូវបានផលិតឡើងពីប្រភេទជ័រម្យ៉ាងរឹង​ ភ្លឺរលោង និងធន់ពីការ កោសឆ្កូតទៀតផង។ បើយើងពិនិត្យមើលទៅលើផ្ទៃមុខនៃអេក្រង់វិញ គឺត្រូវាបានផលិតឡើងជាមួយផ្ទៃកញ្ចក់រាបស្មើ និងគ្មានសញ្ញាប៊ូតុងអ្វីនៅ លើនោះឡើយ តែអ្វីដែលពិសេស គឺអាក្រង់របស់ត្រូវបានបំពាក់ដោយកញ្ចក់ប្រភេទ 3D ដែល ជាបច្ចេកវិជ្ជាថ្មីមួយសម្រាប់ ឧបករណ៍ប្រភេទ Tablet ដែលមិនធ្លាប់មានពីមុនមក។
2- អេក្រង់ 
អេក្រង់របស់ Tablet ជំនាន់ថ្មីមួយនេះ គឺត្រូវបានផលិតឡើងយ៉ាងពិសេសជាមួយបច្ចេកវិជ្ជាថ្មីបំផុតសម្រាប់ឧបករណ៍ប្រភេទ Tablet ដែលយើងមិនធ្លាប់បានជួបពីមុន ដោយវាបាននូវបំពាក់បច្ចេកវិជ្ជា 3D ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចទស្សនារាល់ឯកសារវីដេអូប្រភេទ 3D បានយ៉ាងច្បាស់ល្អ ដោយរំលេចឡើងនូវរូបភាព និងសកម្មភាពពិតៗ និងមិនចាំបាច់ពាក់វ៉ែនតា 3D ក៏បាន។ លើសពីនេះ អេក្រង់របស់វាមានពន្លឺភ្លឺ និងមានពណ៌ក្រាហ្វិកច្បាស់ល្អ ហើយក៏ងាយស្រួលក្នុងការចុចប៉ះថែមទៀតផង។
3- សមត្ថភាព Hardware 
ក្រៅពីមានរូបរាងដ៏គួរឱ្យទាក់ទាញ និងសមត្ថភាពអេក្រង់ប្រភេទ 3D ហើយនោះ វាក៏មានសមត្ថភាព Hardware មិនធម្មតាដែរ ដោយវាត្រូវបានដំណើរការជាមួយ CPU ប្រភេទ Coretex-A9 ល្បឿន 1GHz និង GPU ប្រភេទ Mali 400 ដែលបានជម្រុញឱ្យល្បឿននៃ ការប្រើប្រាស់កាន់តែលឿនរហ័សទាន់ចិត្ត។ បន្ថែមពីនេះ វាក៏មានថាមពលថ្មខ្លាំង កម្លំាង 5000 mAh ដែលអាចឱ្យអ្នកប្រើប្រាស់បន្ដការប្រើប្រាស់ អ៊ិនធើណែត លេងហ្គេម ស្ដាប់តន្ត្រី និងទស្សនាវីដេអូបានកាន់តែយូរផងដែរ។
4- ប្រព័ន្ធប្រតិបត្តិការ Android ICS v4.0 
ប្រព័ន្ធប្រតិបត្តិការ Android ICS v4.0 គឺជាប្រព័ន្ធប្រតិបត្តិការថ្មីមួយដែលកំពុងទទួលបានការពេញនិយមប្រើប្រាស់ពីសំណាកពពួក ទូរស័ព្ទ Smartphone និង Tablet ផងដែរ។ ជាមួយប្រព័ន្ធប្រតិបត្តិការនេះ វាមានសមត្ថភាពជំនួយឱ្យឧបករណ៍ Tablet របស់លោកអ្នកអាច ដំណើរការ ជាមួយកម្មវិធី និងហ្គេមជាច្រើន ទាំង Full HD និង 3D ដោយផ្ដល់នូវទំនុកចិត្ត និងគ្មានភាពរអាក់រអួលក្នុងពេលប្រើប្រាស់នោះឡើយ។ ក្រៅពីនេះ វាក៏មានផ្ដល់នូវប្រភេទ Widget ប្លែកៗស្រស់ស្អាត ដែលបានភ្ជាប់មករួចជាស្រាច់ជាមួយនឹងឧបករណ៍ Tablet នោះផងដែរ។ ដូច្នេះ លោកអ្នកនឹងបានកម្សាន្ដអារម្មណ៍កាន់តែជាមួយរីករាយជាមួយឧបករណ៍ Tablet របស់លោកអ្នកតាមរយៈប្រព័ន្ធប្រតិបត្តិការមួយនេះ។
កម្មវិធីពិសេសថ្មីៗ
>BIPlayer : ជាកម្មវិធីសម្រាប់ចាក់រាល់ឯកសារកម្មវិធីវីដេអូ ដែលបង្ហាញជាលក្ខណៈបែប 3D
>BIPicture : ជាកម្មវិធីសម្រាប់រូបភាពចលនា (gif) ដែលបង្ហាញជាលក្ខណៈបែប 3D
>Hdmiswitch : ជាកម្មវិធីមួយសម្រាប់ភ្ជាប់ឧបករណ៍ Tablet ទៅកាន់ទូរទស្សន៍ LCD តាមរយៈឌុយដោត។
លក្ខណសម្បត្តិសំខាន់ៗ៖ 
ប្រព័ន្ធប្រតិបត្តិការៈ Android Ice Cream Sandwich
ប្រភេទអេក្រង់ៈ Glasses-free 3D
ទំហំអេក្រង់ៈ 8 អ៊ីង (1280 x 768 ភិចសែល)
CPU : 1 GHz Cortext-A9
GPU : Mali 400
RAM : 512 GB
Memory ខាងក្នុងៈ 8 GB
Memory ខាងក្រៅៈ ប្រភេទ MicroSD អាចបន្ថែមបានដល់ 32 GB
ទំហំៈ 218.76 x 143.26 x 12.5 មីល្លីម៉ែត្រ
ទម្ងន់ៈ 530 ក្រាម
កាមេរ៉ាក្រោយៈ 2.0 មេហ្គាភិចសែល
កាមេរ៉ាមុខៈ 0.3 មេហ្គាភិចសែល
ឧបករណ៍វាស់ស្ទង់ៈ Gravity sensor 3(X/Y/Z) Axis
ប្រភេទថ្មៈ 5000 mAh, AC110-240V 50/60Hz, DC 5V/2.0A 

No comments:

Post a Comment

ចូលរួមផ្ដល់មតិ

 
Flashy Christmas Tree