1-ការរចនា និងអេក្រង់
Huawei Ascend P1 គឺជាទូរស័ព្ទ Smartphone ម៉ូដែលថ្មីមួយ ដែលមានរូបរាងស្ដើងជាងបណ្ដា Smartphone មួយចំនួនទៀត ដោយវា មានកម្រាស់ត្រឹមតែ 7.69 មីល្លីមែត្រតែប៉ុណ្ណោះ។ បើយើងពិនិត្យទៅលើតួទាំងមូលរបស់ទូរស័ព្ទ Smartphone មួយនេះ ឃើញថា វាគឺត្រូវបាន ផលិតឡើងពីជ័រផ្លាស្ទិកម្យ៉ាងភ្លឺរលើបរលោង និងធន់ក្នុងការកោសឆ្កូតថែមទៀតងផង។ ចំណែកឯអេក្រង់វិញ គឺត្រូវបានបំពាក់ជាមួយប្រភេទជ័រកែវម្យ៉ាង ភ្លឺរលោង ថ្លា ទំហំ 4.3 អ៊ីង និងឆាប់ទទួលបានព័ត៌មានពីចុងម្រាមដៃកាន់តែរហ័សផងដែរ។ លើសពីនេះ អេក្រង់របស់វាត្រូវបានប្រើប្រាស់ជា មួយបច្ចេករិជ្ជា Super AMOLED ដែលបានធ្វើឱ្យអេក្រង់កាន់តែមានមានពន្លឺភ្លឺច្បាស់ ពណ៌ធម្មជាតិរស់រើក។2- ប្រព័ន្ធប្រតិបត្តិការ Android ICS v4.0
ក្រៅពីមានរូបរាងស្រស់ស្អាត និងគួរឱ្យទាក់ទាញហើយនោះ ទូរស័ព្ទម៉ូដែលថ្មីនេះក៏មានសមត្ថភាពមិនធម្មតាដែរ ដោយវាត្រូវបានដាក់ ឱ្យដំណើរការជាមួយប្រព័ន្ធប្រតិបត្តិការ Android ICS v4.0 ដែលជាប្រព័ន្ធប្រតិបត្ដិការជំនាន់ថ្មីមួយដែលបាននឹងកំពុងពេញនិយមសម្រាប់បណ្ដា ទូរស័ព្ទ Smartphone ដទៃទៀតផងដែរ។ ជាមួយប្រព័ន្ធប្រតិបត្តិការនេះ អ្នកប្រើប្រាស់អាចកម្សាន្ដអារម្មណ៍កាន់តែជក់ចិត្តជាមួយនឹងការលេងហ្គេម ទាំងប្រភេទ HD និង 3D ព្រមទាំងអាចអាចដំឡើងកម្មវិធីបានយ៉ាងច្រើនសន្ធឹកសន្ធាប់។ ក្រៅពីនេះ វាក៏មានភ្ចាប់មកជាមួយប្រភេទ Widget ស្អាតប្លែកៗ ជាច្រើន សម្រាប់ដាក់តាំងនៅលើងអេក្រង់ផងដែរ។
3- សមត្ថភាព Hardware
Huawei Ascend P1 ត្រូវបានដំណើរការជាមួយ CPU ប្រភេទ Dual-core ទំហំ 1.5 GHz ធ្វើឱ្យសមត្ថភាពក្នុងការប្រើប្រាស់កាន់តែ លឿនរហ័ស និងអាចប្រើប្រាស់បានគ្រប់កម្មវិធី និងហ្គេម (3D និង HD) ។ ក្នុងនោះផងដែរ វាមានសមត្ថភាពប្រើប្រាស់ក្នុងការអាចចាក់តន្រ្ដី និងទស្សនាវីដេអូ បានដោយសេរី ដោយគ្មានរអាក់រអួលអ្វីឡើយ ព្រោះ CPU ប្រភេទនេះ មានក្រាហ្វិកប្រភេទ Adreno 220 និងមានអង្គចងចាំ (RAM) រហូតដល់ 1GB ដែលអាចជួយសម្រួលដល់ការប្រើប្រាស់។
4- កាមេរ៉ា
រីករាយនឹងការផ្ដិតយករូបភាព និងវីដេអូដ៏ភ្លឺច្បាស់ បែបពណ៌ធម្មជាតិ ជាមួយកាមេរ៉ាទំហំ 8 មេហ្គាភិចសែល អមទៅដោយពិល Flash LED ជំនួយនៅពេលថត ទោះបីជាថតនៅទីកន្លែងដែលមានពន្លឺតិចក៏ដោយ។ ក្រៅពីនេះ ចំពោះរូបភាពដែលបានថតរួចក៏អាចធ្វើការរចនានៅក្នុង កម្មវិធី Instagram ដោយស្វ័យប្រវត្តក៏បាន និងអាចចែកចាយទៅកាន់បណ្ដាញសង្គមផ្សេងទៀតដូចជា Facebook និង Gmail បានកាន់តែងាយ ស្រួលថែមទៀតផង។
5- ប្រព័ន្ធ DLNA
DLNA គឺជាប្រព័ន្ធសម្រាប់ផ្ទេរឯកសារពីទូរស័ព្ទមួយទៅទូរស័ព្ទទៀត ដែលវាមានលក្ខណស្រដៀងគ្នាទៅនឹងប្រព័ន្ធ Bluetooth អញ្ចឹងដែរ។ ជាមួយនឹងប្រព័ន្ធ DLNA នេះ អ្នកប្រើប្រាស់អាចធ្វើការផ្ទេររាល់ឯកសារផ្សេងៗទៅឱ្យគ្នាទៅវិញទៅមក បានយ៉ាងស្រួល និងលឿនរហ័សទាន់ចិត្ត ទៀតផង។ ក្នុងនោះ អ្នកប្រើប្រាស់អាចធ្វើការផ្ទេររាល់ឯកសារដែលមានដូចជា រូបភាព វីដេអូ MP3 និងបញ្ជីឈ្មោះ (Contact Name) ជាដើម។
ល្អប្រសើរសម្រាប់ៈ
> ការថតរូបភាព និងវីដេអូៈ អាចផ្ដិតយករូបភាពបានច្បាស់ល្អ ពណ៌ធម្មជាតិ ជាមួយកាមេរ៉ា 6 មេហ្គាភិចសែល។
> ការស្ដាប់តន្រ្ដីៈ បានផ្ដល់ជូននូវការស្ដាប់តន្រ្តីកាន់តែពីរោះ តាមរយៈប្រព័ន្ធសំឡេង 5.1 Dolby ។
>ការកម្សាន្ដៈ សមត្ថភាពកាន់តែអស្ចារ្យជាមួយប្រព័ន្ធប្រតិបត្តិការ Android ICS v4.0 អាចដំណើរការបានគ្រប់កម្មវិធី និងហ្គេម។
> ថាមពលថ្មៈ ថាមពលថ្មប្រភេទ Li-Ion 1670 mAh ខ្លាំង ធន់ និងប្រើប្រាស់បានក្នុងកម្រិតរយៈពេលយូរ។
លក្ខណសម្បត្តិសំខាន់ៗ៖
ប្រព័ន្ធប្រតិបត្តិការៈ Android Ice Cream Sandwich
ប្រព័ន្ធៈ 2G (GSM 850 / 900 / 1800 / 1900)
3G (HSDPA 850 / 900 / 1700 / 1900 / 2100)
Wi-Fi (802.11 b/g/n), Wi-Fi Hotspot, A-GPS, Bluetooth v3.0 (A2DP)
ប្រភេទអេក្រង់ៈ Super AMOLED Capacitive Touchscreen, 16M colors
ទំហំអេក្រង់ៈ 4.3 អ៊ីង (540 x 960 ភិចសែល)
SIM Card: ប្រភេទ Mini-SIM
CPU : 1.5 GHz Cortext-A9
GPU : PowerVR SGX540
RAM : 1 GB
Memory ខាងក្នុងៈ 4 GB
Memory ខាងក្រៅៈ ប្រភេទ MicroSD អាចបន្ថែមបានដល់ 32 GB
ទំហំៈ 127.4 x 64.8 x 7.7 មីល្លីម៉ែត្រ
ទម្ងន់ៈ 110 ក្រាម
កាមេរ៉ាក្រោយៈ 8 មេហ្គាភិសែល Dual-LED Flash, Auto-focus (3264 x 2448 ភិចសែល)
កាមេរ៉ាមុខៈ 1.3 មេហ្គាភិសែល
វិទ្យុៈ Radio FM
ថតវីដេអូៈ ទំហំ Full HD 1080p@30fps
ឧបករណ៍វាស់ស្ទង់ៈ Accelerometer, Gyro, Proximity, Compass
ប្រភេទថ្មៈ Li-Ion 1670 mAh
No comments:
Post a Comment