Blogroll

Monday, August 27, 2012

4 ចំនុចសំខាន់ៗក្នុងការថែទាំទូរស័ព្ទ


ទូរស័ព្ទ គឺជាឧបករណ៍ទំនាក់ទំនងមួយយ៉ាងសំខាន់ នៅក្នុងពិភពលោកនាពេលបច្ចុប្បន្ន ហើយវាបាននឹងកំពុងមានការពេញនិយមប្រើប្រាស់យ៉ាងខ្លាំងពីសំណាកមនុស្សជាច្រើននៅលើសកលលោក។​ រហូតមកដល់នាពេលបច្ចុប្បន្ននេះក្រុមហ៊ុនទូរស័ព្ទជាច្រើនបានបង្កើតទូរស័ព្ទ គ្រប់មាកគ្រប់សេរីទាំងអស់ សម្រាប់បំពេញតម្រូវការប្រើប្រាស់របស់អតិថិជនរបស់ខ្លូនដែលមានដូចជា iPhone, Samsung, Nokia, Motorola, LG ...​។ល។​ តែទទឹមនឹងការប្រើប្រាស់នោះ លោកអ្នកគួរតែយល់ដឹងពីការថែទាំទូរស័ព្ទផងដែរ ដើម្បីឲ្យការប្រើប្រាស់បានយូរអង្វែង។ ដូច្នេះហើយ ទើបទស្សនាវដ្ដី ទូរស័ព្ទបានលើកយកពីរបៀបថែទាំ 4​ យ៉ាង ដើម្បីឲ្យទូរស័ព្ទរបស់លោកអ្នកប្រើប្រាស់បានយូរ ដែលមានដូចជា ៖
1- អេក្រង់
អេក្រង់ គឺជាផ្នែកមួយសម្រាប់បង្ហាញរាល់ទិន្នន័យដូចជា រូបភាព វីដេអូរ ជាដើម​ ហើយវាដើរតួនាទី យ៉ាងសំខាន់នៅក្នុងទូរស័ព្ទ។ ដូច្នេះដើម្បីថែទាំអេក្រង់ទូរស័ព្ទរបស់លោកអ្នក អោយបានល្អគឺលោកអ្នកត្រូវធ្វើការជូតសម្អាត ​ជាមួយនឹង​ក្រណាត់ទន់ៗ​ ប្រសិនបើមានភាពកខ្វក់ខ្លាំងជាប់នៅលើអេក្រង់ លោកអ្នកអាចប្រើទឹកថ្នាំ ដែលសម្រាប់ជូតសម្អាតលាយបន្តិចមកផ្ដិតជូតថ្មមៗទៅលើអេក្រង់ទូរស័ព្ទរបស់លោកអ្នក។ ចំពោះទូរស័ព្ទដែលប្រើ Touch Screen លោកអ្នកគួរតែជ្រើសរើស នូវប្រភេទស្រោមណាមួយ​ ដែលសមល្មមសម្រាប់វា ដើម្បីបំពាក់ពីខាងក្រៅសម្រាប់ការពារ រាល់បញ្ហាដែលកើ់តឡើងដោយជាយថាហេតុ។
2- ស្រោម
ដើម្បីធានាបាននូវគុណភាព និងសុវត្ថិភាពចំពោះទូរស័ព្ទរបស់លោកអ្នកនោះ លោកអ្នកគួរតែជ្រើសរើសនូវប្រភេទ ស្រោមទូរស័ព្ទណាមួយ ដែលសាកសមនឹងទូរស័ព្ទរបស់លោកអ្នកសម្រាប់ការពាររាល់ការធ្លាក់ ប្រលាក់ និងស្នាមកូតផ្សេងៗទៀត ហើយម្យ៉ាងទៀតវាមានភាពងាយស្រួលសម្រាប់ដាក់តាមខ្លួន និងមានភាពស្រស់ស្អាតទៀតផង។ មិនត្រឹមតែប៉ុណ្ណោះវាក៏ជួយការពារទូរស័ព្ទរបស់លោកអ្នកពីការជ្រាបទឹកបានមួយកម្រិតផងដែរ។
3- ថាមពលថ្ម
ថ្មទូរស័ព្ទ គឺផ្នែកមួយយ៉ាងសំខាន់ដែលមិនអាចខ្វះបាននៅក្នុងទូរស័ព្ទ។ ដើម្បីរក្សាថាមពលថ្មឲ្យប្រើប្រាស់បានយូរ លោកអ្នកគួរតែធ្វើការសាកថ្មឲ្យបានពេញត្រឹមត្រូវតាមការកំណត់ និង ធ្វើការបិទប្រព័ន្ធមួយចំនួន ដែលមាននៅក្នុងទូរស័ព្ទ របស់លោកអ្នក ប្រសិនបើលោកអ្នកមិនបានប្រើប្រាស់ ដូចជាៈ ប្រព័ន្ធ Bluetooth, WiFi, Game ជាដើម។ ម្យ៉ាងវិញទៀតលោកអ្នកអាចធ្វើការសន្សំសំចៃថាមពលថ្ម របស់លោកអ្នក ឲ្យប្រើប្រាស់បានរយះពេលយូរជាងមុនបានផងដែរ ដោយគ្រាន់តែធ្វើការបន្ថយពន្លឺ និង បិទរូបភាពដែលមានចលនានៅលើអេក្រង់ទូរស័ព្ទកុំឲ្យដំណើរការ។
4- កន្លែងទុកដាក់
ដើម្បីធ្វើការទុកដាក់ទូរស័ព្ទរបស់លោកអ្នកឲ្យធានាបាននូវ​ផាសុកភាពនោះ លោកអ្នកគួរតែជ្រើសរើសទីតាំងណាមួយ ដែលសមរម្យ សម្រាប់ទុកដាក់ទូរស័ព្ទរបស់លោកអ្នក។ លោកអ្នកអាចរក្សាទុកទូរស័ព្ទរបស់លោកអ្នកនៅកន្លែង ដែល ស្ងួតឆ្ងាយពីកន្លែងដែលមានទឹក និងសំណើមខ្លាំងមានទីតាំងសមរម្យ ដែលមានសីតុណ្ហភាពចាប់ពី 0 ដល់ 35 អង្សារ ហើយត្រូវប្រាកដថាទីតាំងនោះមានសុវត្ថិភាពមិនមានក្មេង ឬសត្វពាហនៈអាចធ្វើធ្លាក់​បាន។ 




No comments:

Post a Comment

ចូលរួមផ្ដល់មតិ

 
Flashy Christmas Tree