Cinemagram គឺជាកម្មវិធីមួយដែលសម្រាប់ឲ្យយើងបង្កើតជារូបភាពមានចលនា ដែលមានភាពភ្ញាក់ផ្អើល ហើយអោយយើងធ្វើការបង្ហោះនៅលើប្រព័ន្ធអ៊ីនធើណែត ដើម្បីឲ្យមិត្តភក្តិរបស់យើងបានមើល និងអាចធ្វើការចុច Like និងធ្វើការ Comment ដូចនៅក្នុង Facebook ដែរ។
- ការចុះឈ្មោះ
ជាដំបូងលោកអ្នកត្រូវទាញយកឯកសារកម្មវិធី Cinemagram មកធ្វើការតម្លើងលើទូរសព្ទ័របស់ លោកអ្នកជាមុនសិន។ បន្ទាប់មកនៅត្រង់Account សូមលោកអ្នក ធ្វើការបំពេញឈ្មោះ និង អ៊ីមែល ព្រមទាំងទាញយករូបភាព។ ហើយលោកអ្នកក៏អាចធ្វើការស្វែងរកមិត្តភក្ដិដូចនៅលើ Facebook ដែរ។
- របៀបបង្កើតរូបភាពអោយមានចលនា
បន្ទាប់ពីលោកអ្នកចុចលើ Capture ហើយលោកអ្នកនឹងបានឃើញ ប៊ូតុងមួយឈ្មោះថា Record បន្ទាប់មកសូមលោកអ្នកចុចលើទីនោះ។ប៉ុន្ដែនៅពេលដែលលោកអ្នកចុចសូមគិតអំពីផ្នែកផ្សេងៗ នៃរូបភាព នឹងត្រូវរក្សាប្លង់នៃការថតអោយបានត្រឹមត្រូវ នៅពេលដែលវាកំពុងដំណើរការថត។
នៅពេលដែលលោកអ្នកបានបញ្ចប់ការថត លោកអ្នកនឹងបានឃើញផ្ទាំងមួយដែលសំរាប់អោយលោកអ្នកធ្វើការ កែសំរួលវីដេអូ របស់លោកអ្នក ដែលលោកអ្នកអាចធ្វើការកាត់តំរឹមវីដេអូរបស់លោកអ្នក រឺធ្វើការទំហំ និងប្រើ ប៊ូតុង Playដើម្បីធ្វើការបង្ហាញមើល។

បន្ទាប់ពីលោកអ្នកធ្វើការ Mask រួចរាល់ហើយ សូមចុច Next ហើយជ្រើសរើស Style ណាមួយ ពី Colorize Menu (ប្រសិនបើលោកអ្នកចង់បាន) រួចហើយចុច Next ទៀត។
នៅទីបញ្ចប់លោកអ្នកនឹងបានឃើញរូបភាពថ្មីដែលមានការធ្វើអោយវីដេអូ មានការត្រលប់ សារចុះសារឡើងដោយមិនបញ្ឈប់ឡើយ។គេច្រើនប្រើកម្មវិធីនេះចំពោះរូបភាពដូចជា អណ្ដាតភ្លើង ចលនា យោលយោគនៃដើមឈើ និងមានអ្វីផ្សេងៗទៀត។ ហើយលោកអ្នកក៏អាចធ្វើការលុបវីដេអូចោលផងដែរ ដោយគ្រាន់តែចុចទៅលើ ប៊ូតុង Delete ប្រសិនបើវីដេអូ របស់លោកអ្នកមិនដំណើរការ។
ចុចលើ Doneដើម្បីបញ្ចប់ Cinemagram ហើយលោកអ្នកអាចធ្វើការបង្ហោះចែករំលែក តាមរយះ Twitter, Tumblr និង Facebook ផងដែរ។
No comments:
Post a Comment