Blogroll

Monday, February 13, 2012

ជីវិតនឹងការតស៊ូរបស់ប្អូនប្រុសទូច សុខ



ដូចជាយើងធ្លាប់បានអានច្រើនមក ហើយអំពី ឆាកជីវិតពិត និង ការតស៊ូរបស់ប្រជាពលរដ្ឋយើងដែលគាត់មានជីវិតលំបាកតោកយ៉ាក ហើយនៅថ្ងៃនេះផងដែរយើងខ្ញុំសូមនាំអារម្មណ៍
មិត្តអ្នកអានទាំងអស់ ទៅជួបជាមួយនឹង ឆាកជីវិតពិត និងការតស៊ូរបស់ប្អូនប្រុសទូច សុខ ដែលគាត់សព្វថ្ងៃកំពុងសិក្សានៅសាលាបច្ចេកទេស
ដុនបូស្កូ ខេត្តព្រះសីហនុ។ប្អូនប្រុស ទូច សុខ មានស្រុកកំណើតនៅ ភូមិវាមាស ឃុំវាលរេញ ស្រុកព្រៃនុប ខេត្តព្រះសីហនុ។ប្អូនប្រុស ទូច សុខ មានបងប្អូន២នាក់ដែលឪពុកម្ដាយរបស់គាត់ បានស្លាប់ចោល តាំងពីគាត់ នៅតូចៗម្លេះដោយសារតែជំងឺបេះដូង។ប្អូនប្រុសបានបបង្ហើបប្រាប់អោយ ទស្សនាវដ្ដី ដុន បូស្កូ ដឹងថា បន្ទាប់ពីឪពុកម្ដាយរបស់គាត់ បានទទួលមរណភាពទៅគាត់ ហើយនឹងប្អូនរបស់គាត់បានរស់ នៅជាមួយជីដូនចាស់អាយុ ៦៥ឆ្នាំ ដែលពេលនោះគាត់មានអាយុ៩ឆ្នាំ និងប្អូនប្រុសមានអាយុ៥ឆ្នាំ។គាត់បានបន្ដទាំងទឹកមុខក្រៀមក្រំថា ការរស់នៅ ជាមួយជីដូនគឺ មានការលំបាកខ្លាំងណាស់ ព្រោះដោយសារតែជីដូនរបស់គាត់ មានភាពចាស់ជរា និងគាត់ទាំងពីរនាក់នៅក្មេងទៀត មិនដឹង ជាធ្វើការអីកើតធ្វើអោយជីវិតរបស់ពួកគាត់មានភាពក្រលំបាក ។ពេលខ្លះមិនមែនលុយដើម្បីទិញម្ហូបទេ គាត់ហើយនឹងប្អូនប្រុសគាត់ បានចេញទៅស្រែរក ខ្ចង ក្ដាម និងត្រី សំរាប់យកមកធ្វើម្ហូប។ ហើយពេលខ្លះរកបានត្រីច្រើនក៏បានលក់យកលុយមកទិញអង្ករ។ លុះប្អូនរស់នៅជាមួយជីដូនបានប្រហែល៤ទៅ៥ខែ មានអង្គការកុមារកំព្រារមួយ បានមកសុំគាត់ហើយ នឹងប្អូនប្រុស ទៅរស់នៅមណ្ឌលកុមារកំព្រារ។ដំបូងគាត់មានអារម្មណ៍ ថាភ័យណាស់ព្រោះគាត់មិនចង់ ទៅរស់នៅឆ្ងាយពីគ្រួសារទេ ព្រោះប្អូនបានបាត់បង់ឪពុកម្ដាយទៅហើយ ប៉ុន្ដែដោយសារតែញាតិមិត្ត បងប្អូនបានពន្យល់ប្រាប់ និងជីដូនរបស់គាត់បានអនុញ្ញាត អោយគាត់ទាំងពីរនាក់ទៅ ហើយម្យ៉ាងវិញទៀតដោយសារតែ គ្រួសារមានភាពក្រីក្រលំបាកទើបបគាត់បានសំរេចចិត្តទៅរស់ នៅមណ្ឌលកុមារកំព្រារ។គាត់បានរស់នៅក្នុងមណ្ឌលកុមារកំព្រារ នៅខែឆ្នាំ1999។បន្ទាប់ពីបានរស់នៅ មណ្ឌលកុមារកំព្រារមក គាត់ហើយនឹងប្អូនប្រុសបានចូលសិក្សានៅពេលនោះវាមានការលំបាក ខ្លាំងណាស់សំរាប់រូបគាត់ ព្រោះគាត់មិនដែលស្គាល់អ្នកនៅទីនោះ ហើយម្យ៉ាងទៀត គាត់នឹកផ្ទះនឹកលោកយាយ ប៉ុន្ដែលុះយូរៗទៅ ទើបគាត់អាចទំលាប់បាន។ហើយលោកយាយរបស់គាត់តែងតែមកមើលគាត់យូៗម្ដង។គាត់បានបន្ដទៀតថា ការសិក្សារបស់គាត់ក៏មិនដូចជាក្មេងដ៏ដែទៀតដែរ ពេលខ្លះមានការខ្វះខាតសំលៀកបំពាក់ និងសំភារះសិក្សាមួយចំនួន ហើយការទៅរៀនក៏មិនដែលមានលុយចាយដូចក្មេងដ៏ទៃដែរ។ប៉ុន្តែគាត់នៅតែខិតខំរៀនសូត្ររហូតមិនដែលខ្ជិលច្រអូសឡើយ រហូតដល់គាត់បញ្ចប់ថ្នាក់បាកដុបដែល ធ្វើអោយគាត់មានមោទភាពចំពោះខ្លួនឯងមែនទែនដែលពីមុនមកគាត់មិនដែលគិតថាគាត់នឹងបានរៀនដល់បញ្ចប់ថ្នាក់បាក់ដុបឡើយ។ការទទួលបានជោគជ័យដូចនេះក៏បានជំរុញអោយគាត់មានចិត្តចង់រៀនបន្តទៀត។គាត់បានបន្តអោយដឹងទៀតថា បន្ទាប់ពីបានបញ្ចប់ការសិក្សាកំរិតថ្នាក់ទុតយភូមិមកគាត់ ក៏បានមកដាក់ពាក្យប្រលងនៅសាលាបច្ចេកទេសដុនបូស្កូខេត្តព្រះសីហនុ ដែលពេលនោះគាត់ បានដឹងព័ត៌មានតាមរយះមណ្ឌលដែលគាត់រស់នៅ និងតាមរយះការផ្សព្វផ្សាយនៅតាមសាលារៀន។បន្ទាប់មកគាត់មានចំណាប់អារម្មណ៍ក៏បានសំរេចចិត្តដាក់ពាក្យប្រលង។គួរបញ្ជាក់ផងដែរថា សាលាបច្ចេកទេសដុនបូស្កូខេត្តព្រះសីហនុគឺជាសាលាមួយដែលជួយទៅដល់យុវជនក្រីក្រដែលមិនមែនលទ្ធភាពបន្ដនៅសកលវិទ្យាល័យរឺមហាវិទ្យាល័យនានា ហើយសាលាបច្ចេកទេសដុនបូស្កូខេត្តព្រះសីហនុ ក៏មានបើកបង្រៀនជំនាញដូចជា ផ្នែកអគ្គិសនី ផ្នែកយន្ដសាស្រ្ដទូទៅ ផ្នែកយន្ដសាស្រ្ដរថយន្ដ ផ្នែកលេខាធិការ និង ផ្នែកទំនាក់ទំនងសង្គម ហើយក៏មានបង្រៀនផ្នែកសណ្ឋាគារផងដែរ ដែលនៅក្នុងនោះមានមុខវិជ្ជាដូចជា ការិយាល័យជួរមុខ សេវាកម្ម រៀបចំបន្ទប់ និង ភាសាអង់គ្លេស។នៅពេលនោះនៅពេលដាក់ពាក្យ គាត់បានជ្រើសរើសយកជំរើសទី១ គឺផ្នែកអគ្គិសនី និងទី២គឺ សេវាកម្មម្ហូបអាហារ ។បន្ទាប់ពីប្រលង រួចគាត់ត្រូវរងចាំ៥ថ្ងៃទើបដឹងលទ្ធផល នៅពេលនោះគាត់ពិតជាមានអារម្មណ៍ថាភ័យមែនទែន។បន្ទាប់ពី៥ថ្ងៃបានកន្លងផុតទៅលទ្ធផលបានចេញមក គាត់បានប្រលងជាប់នៅសាលាបច្ចេកទេសដុនបូស្កូ ខេត្តព្រះសីហនុ ខាងផ្នែកសណ្ធាគារ លើមុខវិជាសេវាកម្ម។គាត់ពិតជាមានអារម្មណ៍សប្បាយរីករាយ ខ្លាំងណាស់នៅពេលដែលបានដឹងថាប្រលងជាប់។លុះបានដឹងថាខ្លួនបានប្រលងជាប់នៅ សាលាបច្ចេកទេសដុនបូស្កូខេត្តព្រះសីហនុហើយ នៅពេលនោះគាត់ត្រូវរងចាំ១ខែមុននឹងចូលរៀន។លុះថ្ងៃបើកបវេស្សនកាលបានមកដល់ គាត់បានចូលរៀននៅសាលាបច្ចេកទេសដុនបូស្កូ ខេត្តព្រះសីហនុនៅថ្ងៃ១២ ខែតុលា ឆ្នាំ២០១០។តែនៅពេលនោះគាត់មិនបានជាប់ឈ្មោះ ជាសិស្សស្នាក់ក្នុងសាលាទេ ដូច្នេះគាត់ហើយគាត់ត្រូវជួលផ្ទះដើម្បីស្នាក់នៅក្រោយមកគាត់បានជួល ផ្ទះមួយបន្ទប់ដែលនៅជិតនឹងសាលាដែរ ដែលវាមានភាពងាយស្រួលផងដែរសំរាប់គាត់ធ្វើដំណើរ ទៅសាលារៀន ដែលផ្ទះនោះ១ខែតំលៃ៤០០០០រៀល។ប៉ុន្ឌែដោយសារតែមានជំនួយពី មណ្ឌលដែលគាត់រស់នៅ គេបានឧបត្ថម្ភអោយគាត់មួយខែចំនួន១០០០០០រៀល។ទោះជាយ៉ាងណាក៏ដោយប្រាក់១០០០០០រៀលពិតជាបានជួយគាត់បានមួយចំណែកពិតមែន តែក៏មិនអាចជួយគាត់បានទាំងស្រុងដែរ ព្រោះសព្វថ្ងៃគាត់ត្រូវចំណាយលើថ្លៃផ្ទះស្នាក់នៅផង ទឹក ភ្លើង ម្ហូបអាហារ និងសំភារះប្រើប្រាស់មួយចំនួនទៀត ដែលធ្វើអោយគាត់ពេលខ្លះមានភាពខ្វះខាតយ៉ាងខ្លាំង ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយក៏គាត់នៅតែខិតខំតស៊ូប្រឹងប្រែងរហូតមិនដែលចុះចាញ់ឧបសគ្គនោះម្ដងណាឡើយ។ហើយគាត់តែងតែសង្ឈឹមក្នុងចិត្តថានៅថ្ងៃណាមួយគាត់នឹង បានទទួលការងារល្អមួយធ្វើសំរាប់អនាគត របស់គាត់ និងប្រសិនបើគាត់មានឪកាស និងលទ្ធភាពគាត់នឹងបន្តសិក្សាបន្តទៀត។លើសពីនេះទៅទៀត គាត់ក៏បានអំពាវនាវដល់សប្បុរសជនសូមមេត្តាជួយដល់រូបគាត់ផងពីព្រោះសព្វថ្ងៃគាត់មានការខ្វះខាត និង លំបាកខ្លះណាស់សំរាប់ការសិក្សារបស់គាត់។ហើយពីទស្សនាវដ្ដីដុនបូស្កូក៏សូមជូនពររូប ប្អូនប្រុស ទូច សុខ សូមអោយគាត់បានទទួលជោគជ័យនៅក្នុងជីវិត និងជោគជ័យគ្រប់អ្វីៗដែលគាត់ប៉ងប្រាថ្នា។



No comments:

Post a Comment

ចូលរួមផ្ដល់មតិ

 
Flashy Christmas Tree